លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនផ្តល់គន្លឹះ៣សំរាប់មន្ទីរអង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋានអនុវត្តនៅឆ្នាំ២០២៥នេះ
ខេត្តប៉ៃលិន÷លោកជំទាវបណ្ឌិត បានស្រីមុំ អភិបាលខេត្តប៉ៃ លិនបានដាក់ចេញគន្លឹះ៣ធំៗដើម្បីអោយមន្ទីរ ស្ថាប័ន អង្គភាពនិងកងកម្លាំងទាំងបីប្រភេទយកទៅអនុវត្តដើម្បីបំរើពលរដ្ឋប្រកបដោយសុខសន្តិភាពនៅក្នុងមូលដ្ឋាន។
លោកជំទាវ ថ្លែងដូចនេះនៅក្នុងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តប៉ៃលិននាថ្ងៃទី១៧ខែមករាឆ្នាំ២០២៥នៅសាលាខេត្តប៉ៃលិន។
គន្លឹះទាំង៣របស់លោកជំទាវ អភិបាល
ខេត្តរួមមាន
ទី១-មន្ទីរជំនាញនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវតែត្រួតពិនិត្យអោយបានត្រឹមត្រូវរាល់ជនឆបោកតាមអនឡាញគ្រប់ទំរង់ដែលប្រតិបត្តិការនៅក្នុងខេត្តព្រោះជនទាំងនោះបានយកឯកសាររបស់ប្រជាពលរដ្ឋទៅប្រើប្រាស់នូវអំពើខុសច្បាប់នាំអោយពលរដ្ឋស្លូតត្រង់របស់យើង មានទោសទណ្ឌតាមផ្លូវច្បាប់។
ទី២-ត្រូវយកចិត្តទុកដាក់បង្រ្កាបអោយខាងតែបាននូវក្មេងទំនើងយុវជនធ្លាក់ក្នុងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានដូចភ្លៀងរលឹម។
ទី៣-ត្រូវយកចិត្តទុកដាក់ណែនាំផ្សព្វផ្សាយនិងបំពាក់បំប៉នប្រជាពលរដ្ឋពិសេសសិស្សានុសិស្សនៅតាមសាលារៀនអោយយល់ដឹងពីផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ ហើយបញ្ហានេះជាបញ្ហាមួយដ៍សំខាន់សំរាប់ខេត្តប៉ៃលិនយើងហើយចំណុចទាំងអស់នេះកើតឡើងដោយសារមិនគោរពច្បាប់ចរាចរណ៍ដែលធ្វើអោយគ្រោះថ្នាក់កើតឡើងច្រើននៅពេលបច្ចុប្បន្ននេះ។
លោកជំទាវ អភិបាលខេត្តប៉ៃលិនបានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន, ស្នងការនគរបាលខេត្ត អភិបាលក្រុង-ស្រុក ត្រូវលើកគោលការណ៍មួយជាក់លាក់ ផែនការសកម្មភាពជាក់ស្ដែង ដាក់ស្លាក់សញ្ញាសម្គាល់តាមផ្លូវនិងគូសគំនូសអោយបានច្បាស់លាស់ព្រោះបញ្ហានេះក៍ជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍លោកជំទាវអភិបាលខេត្តបានសម្ដែងនូវការសោកស្ដាយ និងអណោចអធម៌ជាពក់ពេកចំពោះក្រុមគ្រួសារដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់សមាជិកគ្រួសារ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំរួមគ្នាដើម្បីបង្ការ ទប់ស្កាត់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗទាំងអស់គ្នា។អត្ថបទដោយ÷លោកស សារឿន អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv
Post a Comment