កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ): នៅវេលាម៉ោង០២ និង០០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដល់ចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមជនសង្ស័យមានគ្នាចំនួន០៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ចំនួន០១គ្រឿង បានកាន់កាំបិត ចំនួន០២ដើម ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ១/-ឈ្មោះ ចាន់ សៀវម៉េង ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ មុំ មាន ភេទប្រុស អាយុ២៥ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង កាំបិត ចំនួន០២ដើម និងម៉ូតូមួយគ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។

Post a Comment