ប្រទះឃើញសាកសព បុរសម្នាក់ដេកស្លាប់ និងម៉ូតូមួយគ្រឿង នៅក្បែរដើមប្រេង ខ្យល់មួយកន្លែងក្នុ ងស្រុកទឹកផុស

(ខេត្តកំពង់ឆ្នាំង)៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែរ ម៉ូតូមួយគ្រឿងជាប់ និងផ្លូវកោងហេតុការ នេះបង្ករអោយមាន ការភ្ញាក់ផ្អើលទាំងព្រឹក លឹមកាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្លូវកោង មួយកន្លែងចន្លោះបង្គោល គីឡូម៉ែត្រលេខ៣៥ និង៣៦ស្ថិតក្នុង ភូមិតាកាប់ ឃុំជៀប  ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ជា លីណា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិជីប៉្រងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។    បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះអាច ជួបនិងថ្នាក់គ្រោះនៅ ម៉ោងប្រមាណជា១២យប់ រំលងអាធ្រាត ឈានចូលថ្ងៃ ទី២៣ខែធ្នូ ឆ្នាំ ២០១៩ ជនរងគ្រោះ បានបើកម៉ូតូដោយ ធ្លាក់ផ្លូវហើយបាន បុកនិងដើមប្រេងខ្យល់ បណ្តាលអោយស្លាប់ខ្លួនឯង។

ក្រោយពេលកើត ហេតុនៅព្រឹកថ្ងៃទី ២៣ធ្នូ២០១៩នេះផងដែរ គេឃើញមានកម្លាំង សមត្ថកិច្ចជំនាញ នៃអធិការរដ្ឋាន នគរបាលស្រុកទឹកផុស បានចុះធ្វើការពិនិត្យ នៅកន្លែងកើតហេតុ រួចរាល់សន្និដ្ឋានថា ជនរងគ្រោះពិត ជាស្លាប់ដោយជិះម៉ូតូធ្លាក់ ផ្លូវបុកនិងដើប្រងខ្យល់ ពិតប្រាកដមែនហើយ សមត្តកិច្ចបាន ប្រគល់សពជូន ទៅគ្រួសារយកទៅ ធ្វេីបុណ្យតាមប្រពៃណី ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *