តើអស់លោកមន្ត្រីបរិស្ថានស្រុកគូលែនហ្រ្មទេព្វកំពុងធ្វើអ្វី បានជាបណ្ដែតបណ្ដោយឱ្យ លោក សុខ ប៊ុន នីន និងលោក គីម ចិន រួមគ្នាឈូសឆាយដីព្រៃរបស់រដ្ឋ លក់យ៉ាងអាណាធិបតេយ្យគ្មានការបង្ក្រាបពីមន្ត្រីជំនាញទាល់តែសោះឬមួយក៏ទៅធំប្រលំដេក.វគ្គ ១..!

ខេត្តព្រះវិហារ៖ ថ្មីៗនេះអង្គភាពអ្នកសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគូលែនខាង ជើងស្រុកគូលែន និងប្រជាពលរដ្ឋ រស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានអោយដឹងថា មានមេក្លោងចំនួន៣នាក់ ដែលទី១.ឈ្មោះ សុខ ប៊ុន នីន. ទី២.ឈ្មោះ គីម ចិន (ហៅតាចិន) និងតា ណន” បានកំពុងគៀងគរប្រជាពលរដ្ឋ ប្រមាណ១៦០គ្រួសារជាង ដើម្បីបង្កើតភូមិមួយនៅក្នុងព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថានក្នុងភូមិសាស្ត្រ ស្រុកគូលែន ហើយភូមិនោះដាក់ ឈ្មោះថា ភូមិថ្មី (ហៅថ្នល់តាយស់) ស្ថិតក្នុងភូមិសាស្ត្រគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ជាហូរហែបន្ថែមថា ក្រុមមេក្លោងទាំង៣នាក់ខាងលើកំពុងឃុបឃិតគ្នាជាមួយមន្ត្រីក្រាស់ៗ.ទើប លោក សុខ ប៊ុននីន និង  តាចិន រួមជា មួយតាណន អាចសហការគ្នាបង្កើតភូមិថ្មីនេះឡើង ហើយ យកត្រាក់ទ័រឈូសឆាយកាត់ខ្វាលដីព្រៃគូលែនខាងជើង ដែលជារបស់រដ្ឋ គ្រប់គ្រងដោយមន្ត្រីបរិស្ថាន នៅជុំវិញក្បែរបរិវេណភូមិថ្មីនោះ លក់ទៅអោយឈ្មួញកណ្តាល ដែលរកស៊ីគុកជេដីធ្វើចំការ អស់រាប់រយហិចតា តម្លៃក្នុងមួយហិកតា ៣០០០$ (បីពាន់ដុល្លារ) ចែកគ្នីគ្នាធ្វើមានបានយ៉ាងសុខស្រួល។ប្រភពពីប្រជាពលរដ្ឋដដែលបានបន្តឲ្យដឹងទៀតថា ភូមិដែលបង្កើតថ្មីនោះគឺគ្មានច្បាប់ ឬ អនុក្រឹត្យ អនុញ្ញាត ឱ្យបង្កើតនៅឡើយទេ ។នេះបើគិតចាប់តាំងពីក្រុមមេក្លោងទាំងបីនាក់នោះ បានបង្កើតតាំងពីដើមឆ្នាំ២០២២ មកដល់ឆ្នាំ២០២៤នេះ។

ជាក់ស្តែងកាលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព  បានចុះទៅដល់ទីតាំងខាងលើផ្ទាល់ តាមការពិនិត្យភាពជាក់ស្តែងឃើញថា មានការបង្កើតភូមិថ្មីពិតប្រាកដមែន និងបានសាកសួរទៅលោក សុខ ប៊ុននីន និងលោក គីម ចិន (ហៅតាចិន) ដែលមេក្លោងបង្កើតភូមិថ្មី (ហៅថ្នល់តាយស់)នេះឡើង លោកបានប្រាប់សារព័ត៌មានជាច្រើនអង្គភាពអោយដឹងថា ដោយឃើញប្រជាពលរដ្ឋចូលមកទន្រ្ទានដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយមន្ត្រីបរិស្ថាន រស់នៅដាច់ស្រយាលឆ្ងាយពីគ្នាពេក ទើបក្រុមលោកគៀងគរមករស់នៅជំគ្នា និងបង្កើតភូមិថ្មីនេះឡើង ។ហើយពួកខ្ញុំបានធ្វើលិខិតគោរពជូនស្នើសុំទៅលោកមេភូមិគូលែនខាងជើងនិងដាក់ពាក្យចូលទៅសាលាស្រុកគូលែនរួចរាល់ផងដែរ។តាំងពីឆ្នាំ២០១៩ មកម៉្លេះហើយក្រុមលោកបានបញ្ជាក់បន្ថែមថាភូមិនេះមានផ្ទៃដីចំនួន 300 ហិតាជាងប៉ុណ្ណោះ។ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន៨០ជាងគ្រួសារ។

ខណៈនោះដែល ក្រុមសារព័ត៌មានយើងខ្ញុំបានសួរទៅមេក្លោងទាំងពីរ ពាក់ព័ន្ធបញ្ហាដែលដីព្រៃគូលែនខាងជើងដែល ដែលកំពុងរងការឈូសឆាយដោយ ត្រាក់ទ័រ និងកាប់ទន្ទ្រាននៅជុំវិញក្បែរបរិវេណភូមិថ្មីនេះអស់រាប់រយហិកតា ។

ជំុវិញករណីទន្ទ្រានដីព្រៃគូលែនខាជើងខាងលើ ក្រុមសារព័ត៌មានយើងបានខលតាមទូរសព្ទរាយការណ៍ជូនលោក វីរិ នាយ ដែលជាបរិស្ថានគូលែនព្រហ្មទេព្វ លោកឆ្លើយបំភ្លឺអោយដឹងថា លោកកំពុងធ្វើរឿងនេះហើយ ហើយក៏បានគោរពរាយការណ៍ជូនស្នើសុំគោលការពី ព្រះរាជអាជ្ញា ខេត្តព្រះវិហារ ដើម្បីតាមចាប់ម្ចាស់ដី ដែលជួលត្រាក់ទ័រជាច្រើនគ្រឿង ដែលដាក់ចូលឈូសឆាយទន្ទ្រានយកដីព្រៃនេះផងដែរ ហើយក្រុមនេះលួចឈូសឆាយតែពេលយប់ ពិបាកក្នុងការបង្ក្រាបណាស់ ហើយកម្លាំងលោកកំពុងតែស៉ើបអង្កេតបន្តបានដឹងទម្រុយខ្លះៗហើយ និងឈានជិតដល់ការទៅចាប់ខ្លួនម្ចាស់ដីទាំងនោះនៅពេលឆាប់នេះហើយ។

ដោយឡែកខណៈដែលអង្គភាពយើងខ្ញុំខលគោរពរាយការណ៍ជូនទៅលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីអោយលោកបានជ្រាបជុំវិញរឿងបង្កើតភូមិថ្មី (ហៅថ្នល់តាយស់) និងទន្ទ្រានដីព្រៃគូលែនខាងជើង លោកបានឆ្លើយបញ្ជាក់តាមទូរស័ព្ទថា លោកកំពុងធ្វើរឿងនឹងហើយ បន្តិចនិងដាក់កម្លាំងសហការចម្រុះចាប់បក្ខពួកក្រុមនិងហើយ។

ស្របជាមួយគ្នានោះ ក្រុមសារព័ត៌មានយើងបានខលគោរពរាយការណ៍ជូនទៅលោក ប៉ែន ជីង អភិបាលស្រុកគូលែន លោកបានបញ្ជាក់ថា លោកបានដឹងរឿងស្នើសុំបង្កើតភូមិថ្មីនេះដែល ហើយការស្នើសុំនេះ ចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ តែខ្ញុំទើបតែផ្លាស់ប្តូរមកកាន់តំណែងជាអភិបាលស្រុកគូលែនបាន២ខែជាងប៉ុណ្ណោះ! បើចង់ផ្សាយកុំដាក់ឈ្មោះលោកអី,,, បើអានីន វាចង់ល្បី ផ្សាយដាក់ឈ្មោះក្រុមវាទៅ ព្រោះខ្ញុំមកកាន់ជាអភិបាលស្រុកថ្មីដូចមកទទួលរងថ្មបាក់ពីគេទេ។

ហើយរឿងក្រុមអានី តាចិន ចង់អោយសារព័ត៌មានផ្សាយយ៉ាងណានោះក៏ផ្សាយដាក់ឈ្មោះក្រុមនោះចុះ លោកមិនបានពាក់ព័ន្ធក្នុងរឿងនេះទ។

ដោយឡែកក្រុមការយើងខ្ញុំជាច្រើនអង្គភាពទទួលបានព័ត៌មានមួយជ្រុងបន្ថែមទៀតថា ក្រុមលោក សុខ ប៊ុននីន និងតា គីមចិន រួមនិងបក្ខពួក កំពុងសូកប៉ាន់អ្នកសារព័ត៌មានមួយក្រុមតូចប្រចាំខេត្តព្រះវិហារ ជាថ្នូរនិងទឹកប្រាក់រាប់ម៉ឺនដុល្លារ រួមនិងចែកដីអោយជាច្រើនហិចតាផងដែរ ដើម្បីបិទបាំងព័ត៌មានខ្លាចការបែកធ្លាយរឿងនេះចេញទៅខាងក្រៅ,,, នេះបើយោងប្រភពពីប្រជាពលរដ្ឋដែលបានទម្លាយ តែសុំមិនបញ្ចេញឈ្មោះ។អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *