សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ក្នុងការបង្ក្រាប គ្រឿងញៀនហាមឃាត់ ខុសច្បាប់នៅ ស្រុកសំពៅលូន

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទគ្រឿងញៀននៃអធិការ រដ្ឋាននគរបាលស្រុក សំពៅលូន សហការជាមួយ កម្លាំងនគរបាលប៉ុស្ត៍ រដ្ឋបាលឃុំសន្តិភាព បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន មួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ កាលពីរសៀលថ្ងៃ ទី២០ខែធ្នូឆ្នាំ២០១៩វេលា ម៉ោង១៤និង០០នាទី នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង ៤នាក់ដែលកម្លាំង ជំនាញខ្លួនបានទី ១ឈ្មោះ បេន ប៊ុនសៀន ហៅ ឌៀន ភេទប្រុស  អាយុ ២២ ឆ្នាំ មានទីលំ នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ទី២ឈ្មោះសុខ សំបូរ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំ នៅភូមិវាលវង់ ឃុំតាស្តា ស្រុក សំពៅលូន ខេត្តបាត់ដំបង ទី៣ឈ្មោះ មិន មឿន ភេទប្រុស អាយុ ៣៦ឆ្នាំ និងឈ្មោះ ស៊ីម ក្រឹម ហៅ វ៉ាន់  ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់បង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងនគរបាល ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមព៌ណ សសង្ស័យថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន០៤ថង់ទូរស័ព្ទដៃចំនួន០៦គ្រឿងចាស់ (ខូច ចំនួន ០១គ្រឿង )ម៉ូតូចំនួន ០២គ្រឿង រថយន្តម៉ាក toyota hillux vigo  ចំនួន ០១គ្រឿងកាំបិតវែង ចំនួន០៣ដើម , កាំភ្លើងកែច្នៃបាញ់ គ្រាប់កង់ ចំនួន ០១ដើម និងថង់សម្រាប់ ច្រកគ្រឿងញៀនលក់មួយចំនួន និង សម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជន សង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថ កិច្ចនគរបាលស្រុក សំពៅលូនកសាង សំណុំរឿងបញ្ជូនទៅ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់ ៕ មួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *