សមត្ថកិច្ចចុះបង្រាប ករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ បាន២នាក់នៅក្នុងស្រុកឯកភ្នំ

(ខេត្តបាត់ដំបង)៖ កម្លាំងនគរប្រឆាំង បទគ្រឿងញៀននៃ អធិការរដ្ឋាននគរបាល ស្រុកឯកភ្នំសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំសំរោង បានចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ បាន២នាក់កាលពី រសៀលថ្ងៃទី២១ខែ ធ្នូឆ្នាំ២០១៩វេលាម៉ោង ១៤និង០០នាទីស្ថិត នៅក្នុងភូមិសំរោង តាកុកឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យ២នាក់ដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះសឿ  វណ្ណ: ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ ដំបងនិងទី២ឈ្មោះវិត ផាន ភេទស្រី អាយុ ៣៩  ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្ត បាត់ដំបងអ្នក ទាំង២ត្រូវជាប្តី ប្រពន្ធនិងគ្នា។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ឆែកឆេរនិងដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ប្លាស្ទិច សថ្លាចំនួន១៥ថង់ (មិនទានថ្លឹងទម្ងន់) សង័្សយជាគ្រឿង ញៀន ប្រភេទមេតំហ្វេតា មីនទូរសព្ទ័ដៃចំនួន០១ គ្រឿងនិងសម្ភារ:សម្រាប់ ប្រេីប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋា នគរបាលស្រុកឯកភ្នំ ធ្វើការសាកសួរនិង កសាងសុំនុំរឿងបញ្ជូន មកកាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *