សមត្ថកិច្ចចុះបង្ក្រាប ករណីគ្រឿងញៀន បាន២ទីតាំងផ្សេង គ្នាថ្ងៃតែមួយនិងឃាត់ ខ្លួនជនសង្ស័យបាន ៤នាក់និងថ្នាំ ញៀនមួយចំនួនទៀត

(ខេត្តកំពង់ឆ្នាំង)៖ កាលពីថ្ងៃទី២២ខែឆ្នាំ ២០១៩កម្លាំងនគរ ប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ ចុះបង្ក្រាបករណី គ្រឿងញៀនបាន២ទីតាំង ផ្សេងគ្នាក្នុងមួយថ្ងៃ និងឃាត់បានជន សង្ស័យប្រុសស្រី ចំនួន៤នាក់រួមទាំង ថ្នាំញៀនមួយ ចំនួនធំទៀត។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាកិច្ច ប្រតិបត្តិការចុះ បង្ក្រាបគ្រឿងញៀន ២ទីតាំងផ្សេងគ្នា ករណីទី១នារសៀលថ្ងៃ ទី២២ខែធ្នូឆ្នាំ ២០១៩វេលា ១៣និង៣០ នាទីកម្លាំងជំនាញ បានឃាត់ខ្លួនជន សង្ស័យចំនួន  ៣នាក់ ទី១ឈ្មោះ សំ រម្យ ភេទប្រុស  អាយុ៣៨ឆ្នាំ  រស់នៅភូមិអំពិលក្ដា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  ដកហូតវត្ថុតាងមាន  ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន  ៤កញ្ចប់ (ធំ១កញ្ចប់)  ទូរសព្ទ័  ១គ្រឿងម៉ូតូ  ១គ្រឿងទី២ ឈ្មោះ  ឈុំ ឆវន្ត័ ភេទប្រុស  ដកហូតវត្ថុតាងមានម្សៅពណ៌សថ្លាចំនួន  ២កញ្ចប់តូច  ម៉ូតូ  ១គ្រឿង  រួចពន្លាតដែនដីសហការជាមួយកម្លាំងនគរបាលស្រុកធ្ពង  ខេត្តកំពង់ស្ពឺ  បន្តចាប់ខ្លួនជនសង្ស័យនិងទី៣ឈ្មោះ ឌី ខុម ភេទស្រី  នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  ដកហូតវត្ថុ តាងមានជញ្ជីង ថ្លឹងថ្នាំញៀន ១គ្រឿង  និងឧបករណ៍វេចខ្ចប់ មួយចំនួនទៀត ។

និងករណីទី២  នៅថ្ងៃខែឆ្នាំ ដដែល វេលាម៉ោង  ២០និង០០នាទី នៅចំណុច ខារ៉ាអូខេ ស្ថិតក្នុងភូមិត្រែង ឃុំឈានឡេីង ស្រុកសាមគ្គីមានជ័យ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ធុយ នី ភេទប្រុស  អាយុ៣៨ឆ្នាំ  រស់នៅភូមិឆ្កែលុង ឃុំភ្នុំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដកហូតវត្ថុតាងរួមមានម្សៅពណ៌ សថ្លាសង្ស័យថាសារ ធាតុញៀនចំនួន  ៣កញ្ចប់ (ធំ១កញ្ចប់)  ម៉ូតូ  ១គ្រឿង រួមនិង ឧបករណ៌ វេចខ្ចប់មួយចំនួន ទៀតផងដែរ  ។

ចំពោះទាំង២ ករណីខាងលើនេះ សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនជនសង្ស័យ  និងវត្ថុតាងបន្តទៅ ការិយាល័យជំនាញ ប្រឆាំងការជួញដូរ គ្រឿងញៀន  នៃស្នងការដ្ឋានខេត្ត កំពង់ឆ្នាំង ចាត់ការតាម និតិវិធីផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *