ពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីមុខងារនិង រចនាសម្ព័ន្ធក្រុង ស្រុក និងអនុក្រឹត្យស្តី ពីការប្រគល់មុខងារ គ្រប់គ្រង និងផ្តល់សេវា សុខាភិបាលមក រដ្ឋបាលខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃនេះនៅខេត្តបន្ទាយ មានជ័យបានអញ្ជើញ មន្ត្រីថ្នាក់ ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត គ្រប់មន្ទីរ អង្គភាពទាំង ៣ស្ថាប័ណជិត១.០០០នាក់មកពី៩ ស្រុក ក្រុង មូលដ្ឋាន បានចូលរួម ស្តាប់ពិធីផ្សព្វ ផ្សាយអនុក្រឹត្យ ស្តីពីមុខងារនិង រចនាសម្ព័ន្ធក្រុង ស្រុក និងអនុក្រឹត្យ ស្តីពីការប្រគល់មុខ ងារគ្រប់គ្រង និងផ្តល់សេវា សុខាភិបាលមករដ្ឋបាល ខេត្តនៅព្រឹក ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ខេត្តដោយមានការចូ លរួម លោកខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្ត អង្គភាព៣ស្ថាប័ណ បានចូលរួម។

លោកអ៊ុំរាត្រីបានមាន ប្រសាសន៍ថាការ ប្រតិបត្តិនូវបណ្តា អនុក្រឹត្យ និងសេចក្តីណែនាំទាំងនេះ គឺដើម្បីធានា ឲ្យរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ និងមុខងារនានា ដែលបានផ្ទេរឲ្យរដ្ឋ បាលថ្នាក់ក្រោមជាតិ អាចអនុវត្ត ទៅបានយ៉ាង ជោគជ័យ ចាប់ដើមឆ្នាំ២០២០ ខាងមុខនេះ។

លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថា ត្រូវរៀបចំអនុវត្តការ ធ្វើសមាហរណ កម្មការិយាល័យ អង្គភាពនានា និងការផ្ទេរបុគ្គលិក ទៅក្នុងរចនា សម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុងស្រុក ត្រៀមលក្ខណៈ សម្បត្តិឲ្យរួចរាល់ ដើម្បីទទួលការ ផ្ទេរធនធាន ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងសិទ្ធិកាតព្វកិច្ច គ្រប់មន្ទីរជំនាញត្រូវ បន្តការគាំទ្របច្ចេកទេស ស្មារតី និងធនធានសម្ភារៈ មួយចំនួនដែលបានគ្រង ឡើងជាផែនការ សកម្មភាពទៅដល់  ថ្នាក់ក្រុង ស្រុកដើម្បីអាចដំណើរ ការផ្តល់សេវារបស់ខ្លួន ពិសេសចំពោះ ការិយាល័យ ដែលបានប្រកាសដាក់ ដំណើរការក្នុងស្រុក បង្កើតថ្មីផងដែរ។

លោកអ៊ុំរាត្រីបានបញ្ជាក់ឲ្យ ដឹងទៀតថា ក្នុងការកែទម្រង់នេះ គឺដើម្បីធានាដល់ការ សម្រេចបាននូវ គោលបំណង សំខាន់ៗចំនួន ៣ រួមមានទី១ដើម្បីពង្រឹង និងពង្រីកលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាម ស្មារតីនៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជា ណាចក្រកម្ពុជាទី២ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវា សាធារណៈនិងការ អភិវឌ្ឍមូលដ្ឋានទី៣ ដើម្បីបង្កើនធនធាន និងការចូល រួមរបស់សហគមន៍ និងប្រជាពលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានជាដើម។

ក្នុងនោះលោកខេងស៊ុំ បានគូសបញ្ជាក់ឲ្យ ដឹងទៀតថាពិធីរៀបចំផ្សព្វ ផ្សាយអនុក្រឹត្យ អនុក្រឹត្យលេខ១៩៣ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខ ងារគ្រប់គ្រងនិងផ្តល់ សេវាថ្នាក់មូលដ្ឋាននិង សុខាភិបាលទៅឲ្យ រដ្ឋបាលខេត្តក្នុងគោល បំណងគឺធ្វើឲ្យប្រសើរ ឡើងនូវការផ្តល់សេវា សុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិត ការធ្វើសេចក្តីសម្រេចចិត្ត និងការទទួល ខុសត្រូវ ក្នុងការគ្រប់គ្រងសេវា សុខាភិបាលឲ្យទៅ កៀកជិតប្រជាពលរដ្ឋ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *