អ្នកគង្វាលគោម្នាក់ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ក្នុងព្រៃ

(ខេត្តស្ទឹងត្រែង)៖  អ្នកគង្វាលគោម្នាក់ ដែលគេតែងតែឃើញ ផឹកស្រាស្រវឹងជារៀង រាល់ថ្ងៃត្រូវបានគេ ប្រទះឃើញដេក ស្លាប់ក្នុងព្រៃតែម្នាក់ឯង។

សពបុរសខាងលើ ត្រូវបានគេប្រទះ ឃើញកាលពីព្រឹក ថ្ងៃទី២២ ខែធ្នូឆ្នាំ ២០១៩ ស្ថិតក្នុងព្រៃមួយ កន្លែងស្ថិតក្នុង ភូមិគីឡូ៨សង្កាត់ សាមគ្គីក្រុងខេត្តស្ទឹងត្រែង។

ស្ត្រីម្នាក់ដែលមានផ្ទះ ជិតកន្លែងកើតហេតុបាន និយាយថា:កាលពីល្ងាច ថ្ងៃទី២១ប្រហែលម៉ោង ៣រសៀលគាត់ បានឃើញបុរសនោះ ផឹកស្រាស្រវឹងដេក នៅកណ្តាលថ្ងៃ ពេលដែលគាត់ ទៅដេញគោហើយបុរស រងគ្រោះបានស្រវឹង ដេកហាលថ្ងៃ រូចបាន ឲ្យគាត់អូសយកទៅ ដាក់ម្លប់និងបានសុំទឹក គាត់ផឹកផងដែរ។

ស្ត្រីនោះបានបន្ត ទៀតថានៅព្រឹកថ្ងៃទី ២២ធ្នូនេះមានកូន របស់គាត់ជិះម៉ូតូមករក ថាបាត់ឪពុកពីផ្ទះបី ថ្ងៃហើយមិនចូលផ្ទះ ហើយស្ត្រីនោះក៏បាន ប្រាប់ថាកាលពីល្ងាច មិញគាត់បានឃើញ គាត់ស្រវឹងដេក នៅក្នុងព្រៃ ហើយក៏បានទៅ មើលប្រទះឃើញ ដេកស្លាប់បាត់ទៅហើយ ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ។

សមត្ថកិច្ចបានឲ្យ ដឹងថាបុរសដែល បានដេកស្លាប់នៅ ក្នុងព្រៃនោះមាន ឈ្មោះព្រំ រិន្ទ ភេទប្រុស អាយុ ៦០ ឆ្នាំរស់ នៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបន្តថាបន្ទាប់ ពីធ្វើកោសល្យវិច័យ រួចហើយ សមត្ថកិច្ចរកឃើញ ថាសាកសពមិនមែន ជាករណីឃាត កម្មនេះទេ បុរសនោះស្លាប់ដោយ សារអត់បាយផឹកស្រវឹង ខ្លាំងខ្យល់គរបណ្ដាលឱ្យ ស្លាប់តែម្ដង។

បច្ចុប្បន្នសាកសព បានប្រគល់ទៅឲ្យ ក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *