រថយន្តពីរគ្រឿងប្រលះ គ្នាពេញទំហឹងបណ្តាល អោយមនុស្ស ចំនួន៧នាក់រងរបួស

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្តាល អោយមនុស្សប្រុសស្រី ចំនួន៧នាក់បានរង របួសធ្ងន់និងស្រាល ហេតុការនេះកើតឡើង កាលពីព្រឹកថ្ងៃទី២០ខែ ធ្នូឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទីនៅលើ កំណាត់ផ្លូវជាតិលេខ៥៦B ចន្លោះគីឡូមែត្រលេខ ៣៤នឹង៣៥ចំណុចក្រុមទី១២ ស្ថិតក្នុងភូមិកំប្រង យុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាករណីគ្រោះ ថ្នាក់ចរាចរខាងលើនេះ បណ្តាលមកពី រថយន្ត២គ្រឿង បើកបរបញ្ច្រាស់ទិស គ្នាមកដល់ចំណុច កើតងហេតុបានបុកគ្នា ពេញទំហឹងបណ្តាល អោយមនុស្ស៧ នាក់មាន៣នាក់ រងរបួសធ្ងន់និង៤នាក់ ទៀតបានរង របួសស្រាល។

ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍រវាង រថយន្តខាងលើនេះ ផងដែររថយន្តភាគីម្ខាង ម៉ាកកាំរីសេរី៩៥ ព៌ណបៃតងពាក់ ស្លាកលេខភ្នំពេញ ២A៧២១៨បើកបរ ដោយឈ្មោះ ភាពសុភា មិនដឹងអាស័យដ្ឋាន បានរងរបួស ធ្ងន់សន្លប់នៅនិង កន្លែងនិងអ្នករួម ដំណើរជាមួយ ៣នាក់ទៀត ទី១ឈ្មោះ គា ស្រីនាង ភេទស្រីបានរបួសធ្ងន់ទី២ឈ្មោះ ប៊ូ គន្ធា ភេទស្រី បានរបួសធ្ងន់ និងទី៣ឈ្មោះ ធី ថៃ ភេទស្រីបាន របួសស្រាល។

ចំណែករថយន្ត ភាគីម្ខាងទៀត ម៉ាកកាំម៉ារីបាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ២X៧៦៦៣ ភព បើកបរដោយ ឈ្មោះ ប៉ុន ចាន់ពៅ ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិ ខ្យាច់ពយឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលអោយរបួសស្រាលនិងអ្នករួមដំណើរ២នាក់ទី១ឈ្មោះ សាយ សាវុន ភេទប្រុសបាន របួសស្រាលនិងទី២ឈ្មោះ មួង ណេង ភេទប្រុស បណ្តាលអោយ រងរបួសស្រាល។

សមត្ថកិច្ចបាន បញ្ជាក់ករណីខាង លើនេះបង្ករឡើង ដោយរថយន្តកាមេរីសារី ឆ្នាំ៩៥បើកបរដោយ មិនប្រកាន់ខាង ស្តាំមកដល់ចំណុច កើតខាងលើក៏បាន បុករយន្តថយន្តម្ខាង តែម្តងទៅ។

ក្រោយពីហេតុកម្លាំង នគរបាលស្រុកកំរៀង បានចុះពិនិត្យកន្លែង កើតហេតុនិងបានបញ្ជូន ជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យកងពល តូចថ្មើរជើងលេខ ៥៣កំប្រង់។

ចំណែករថយ ក្រោយពីកម្លាំងនគរបាល ជំនាញចុះធ្វើការ វាស់វែងហើយក៏ បាននាំយកទៅរក្សារ ទុកនៅអធិការដ្ឋាន នគរបាល ស្រុកកំរៀងដើម្បី រងចាំការដោះស្រាយនៅ ពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *