លោកអភិបាលខេត្ត កំពត-កែប អញ្ជើញចូលរួមក្នុង សិក្ខាសាលាស្តីពីទី ក្រុងស្អាតឆ្នេរល្អ ទេសចរណ៍រុងរឿង

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងលោក កែន សត្ថា អភិបាលនៃគណៈ អភិបាលខេត្តកែប បានអញ្ជើញចូល រួមក្នុងសិក្ខាសាលា អបអរសាទរពិធីបុណ្យ សមុទ្រលើកទី៨ ក្រោមប្រធានបទ” ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង”។

អង្គសិក្ខាសាលាបានធ្វើឡើង នៅអគារA នៃសាលសន្និសីទ ខេត្តកំពត ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធាន គណៈកម្មការអន្តរ ក្រសួងដើម្បីរៀប ចំពិធីបុណ្យ សមុទ្រលើកទី៨។

អង្គពិធីនេះ ក៏មានការចូលរួម យ៉ាងច្រើនកុះករ ពីសំ ណាក់មន្ត្រីជំនាញ ពាក់ព័ន្ធ ម្ចាស់សណ្ឋាគារ បឹងហ្គាឡូត៍ ម្ចាស់រីស៊ត ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវករ អាហារដ្ឋាន រមណីយដ្ឋាន តំបន់ទេសចរណ៍នានា ដែលមកពីខេត្តទាំងបួន ជាប់ឆ្នេរសមុទ្រកម្ពុជា ដូចជាខេត្តកោះ កុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។

សូមបញ្ចាក់ផងដែរថា ជាមួយនឹងអង្គ សិក្ខាសាលានេះ ឯកឧត្តមអធិបតី ក៏បានប្រគល់ប័ណ្ណ សរសើរ លិខិតសរសើរ ជូនដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍ គំរូតំបន់ឆ្នេរសមុទ្រ កម្ពុជាប្រចាំឆ្នាំ២០១៩ ចំនួន១១៣ ផងដែរ។

ក្នុងនោះខេត្តកំពតមាន ៥៤អាជីវកម្ម ខេត្តកែប២៣ អាជីវកម្ម ខេត្តព្រះសីហនុ១៦ អាជីវកម្ម និងខេត្តកោះកុង ចំនួន២០អាជីវកម្ម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *