ស្ត្រីជាប្រពន្ធបានស្លាប់ និងបុរសជាប្តីរង របួសធ្ងន់ដោយសារជិះ ម៉ូតូធ្លាក់ស្ពាន នៅភូមិសាស្ត្រ ស្រុកទឹកឈូ

(ខេត្តកំពត)៖ ស្ត្រីជាប្រពន្ធ បានស្លាប់ភ្លាមៗ និងបុរសជាប្តីបាន រងរបួសធ្ងន់ដោយសារ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង (ជិះម៉ូតូធ្លាក់ស្ពាន) កាលពីវេលា ម៉ោង១៥និង១០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុច ស្ពានរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើកំណាត់ ផ្លូវជាតិលេខ៣ កំពត-វាលរេញ។

ទាក់ទិននឹងករណី គ្រោះថ្នាក់ចរាចរណ៍ បង្កខ្លួនឯងខាងលើ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីរសៀលថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ ជិះម៉ូតូធ្លាក់ស្ពាន រលួស ឃុំបឹងទូក ស្រុកទឹកឈូ បណ្តាលឱ្យមនុស្ស ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតរង របួសធ្ងន់ធ្ងរត្រូវបាន បញ្ជូនទៅសង្គ្រោះ អាយុជីវិតភ្លាមៗផងដែរ។

សមត្ថកិច្ចបាន បញ្ជាក់ទៀតថា អ្នកបើកបរម៉ូតូមានឈ្មោះ នួន រម្យ ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ ឃុំនាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំណែកអ្នករួម ដំណើរត្រូវជាប្រពន្ធ ឈ្មោះ យាន ខឿន អាយុ៤៨ឆ្នាំ(ស្លាប់ភ្លាមៗ)  រស់នៅភូមិ ឃុំជាមួយគ្នា ដោយជនរងគ្រោះ ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-6401។

ក្រោយពីកើតហេតុ សាកសព សមត្ថកិច្ចបាន ប្រគល់ជូនបងប្អូន សាច់ញាតិដើម្បី យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *