ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកស្រែអំបិលឃាត់ ខ្លួនពីបទប្រើប្រាស់និង ជួញដូរគ្រឿង ញៀនដោយខុសច្បាប់

(ខេត្តកោះកុង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសនៃអធិការ រដ្ឋាននគបាលស្រុក ស្រែអំបិលសហការ ជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្រែអំបិលបានចុះ ករណីជួញដូរនិងប្រើ ប្រាស់គ្រឿងញៀន មួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យ បាន១នាក់កាលពី ព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១០ និង៤៥នាទីចំណុចជិត ផែត្រីចំហុយ ស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល   ស្រុកស្រែអំបិល  ខេត្តកោះកុង។

លោកខាំវង្ស នាយប៉ុស្តិ៍រដ្ឋបាល ឃុំស្រែ អំបិលបាន ប្រាប់អោយ ដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមានឈ្មោះ  អុី  ណាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ ស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែ អំបិល ខេត្តកោះកុង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញឆែក ឆេរនិងដកហូតបាន វត្ថុតាងរួមមាន ម្សៅក្រាមពណ៍ស ថ្លាសង្ស័យថា ជាសារធាតុញៀន មួយកញ្ចប់តូច ដាវ១ដើម និងដែកឆាប១ដើម។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាន នគបាលស្រុកស្រែ អំបិលធ្វើការសាក សួរចម្លេីយ និងកសាងសំណុំ រឿង បញ្ជូនទៅកាន់ស្នងការ នគបាលខេត្តកោះ កុងដេីម្បីចាត់ការ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *