ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលស្រុក មោងឫស្សីឃាត់ខ្លួន ពីបទប្រើប្រាស់និង ចែកចាយ គ្រឿងញៀន ដោយខុសច្បាប់

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំ បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាននគរបាល ស្រុកមោងឫស្សី សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគាបានចុះបង្ក្រាប ករណីប្រើប្រាស់ និងចែក ចាយគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ចំនួន២នាក់កាលពី រសៀលថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩វេលា ម៉ោង១៥និង៥០នាទី នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ផាន រតនា ហៅទង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែររស់ នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២ឈ្មោះ សេត លីសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើកម្លាំង ជំនាញឆែកឆេរនិង ដកហូតបានវត្ថុតាង រួមមានម្សៅក្រាម ពណ៍សថ្លាសង្ស័យ ជាសារធាតុញៀន ច្រកក្នុងថង់ប្លាស្ទិចស ថ្លាចំនួន១១កូនថង់ ទម្ងន់ ៣,១០ក្រាម  ទាំងសំបក ដែកកេះចំនួន០១ កញ្ចប់បារីចំនួន០១ កូនកាបូបចំនួន០១ ទូរសព្ទ័ដៃចំនួន០១ ព្រមទាំង បំពង់សំរាប់ជក់និង ថង់សំរាប់ច្រកថ្នាំ ញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងនគរបាល ជំនាញនៃអធិការ នគរបាលស្រុក មោងឫស្សីធ្វើការ សាកសួរនិងកសាង សុំនុំរឿងបញ្ជូនមកកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *