រថយន្ត២គ្រឿងប្រលះ គ្នាពេញទំហឹង បណ្តាលអោយ ស្លាប់១នាក់និង របួសធ្ងន់និងស្រាស ចំនួន៥នាក់ នៅក្នុងស្រុកបរិបូរណ៍

(ខេត្តកំពង់ឆ្នាំ)៖ យ៉ាងហោចណាស់ក៏ មានមនុស្ស១នាក់ បានស្លាប់ភ្លាមៗនៅ និងកន្លែននិង ៥នាក់ទៀត បានរបួសធ្ងន់និង ស្រាលក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុក ស៊ីម៉ងត៍បុកនិងរថយ ន្តសាំយ៉ុងហេតុការ នេះកើតឡើងកាល ពីយប់ថ្ងៃទីថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៩វេលា ម៉ោង២២និង៣០ នាទីនៅលើ កំណាត់ផ្លូវជាតិ លេខ៥ចន្លោះគីឡូ ម៉ែត្រលេខ១២០និង ១២១ស្ថិតក្នុងភូមិ អង្គឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ។

សមត្ថកិច្ចនគបាល ចរាចរណ៍ស្រុកបរិបូរណ៍ ដែលបានចុះដល់ កន្លែងកើតហេតុបាន ប្រាប់អោយដឹងថា នៅវេលាយប់ក្នុង ថ្ងៃកើតខាងលើ មានករណីគ្រោះ ថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំ ណើរពាក់ស្លាក លេខភ្នំពេញ ២AA ៣០៧៣ និងរថយន្តម៉ាក SCANIAដឹកស៊ីម៉ង់ត៍ ក្រឡុក ពាក់ស្លាក លេខខាងមុខ  ភ្នំពេញ ៣E ៩៥៣២ ស្លាកលេខខាង ក្រោយ ភ្នំពេញ ៤A -៧១១៦បើកបរ ក្នុងទិសដៅបញ្រ្ចាស ទិសគ្នាបណ្ដាលឱ្យ ស្លាប់មនុស្ស១នាក់ប្រុស ស្លាប់នៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្ត សាំយ៉ុងរងរបួសបញ្ជូន ដល់មន្ទីពេទ្យស្លាប់ម្នាក់ទៀត និងបង្កអោយមាន អ្នករងរបួស៥នាក់ ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះផងដែរបង្ករ ឡើងដោយរថយន្ត ក្រឡុកស៊ីម៉ងត៍ មួយគ្រឿងបាន រ៉េចង្កូតចូលមក ចំណែកខាងរថយន្តសាំ យ៉ុងខណះ ដែលរថយន្ត សាំយ៉ុងបើក គេចស្ទើតែធ្លាក់ផ្លូវ ក្រោយពេលកើត ហេតុភ្លាមៗអ្នកបើកបរ រថយន្តក្រឡុក ស៊ីម៉ង់បង្កគ្រោះ ថ្នាក់បានរត់គេច ខ្លួនបាត់ដោយទុក រថយន្តចោលនៅកន្លែង កើតហេតុ ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលស្រុក បរិបូរណ៍បានចុះពិនិត្យ កន្លែងកើតហេតុព្រម ទាំប្រជាពលរដ្ឋ នៅក្បែរកន្លែង កើតបានដឹកបញ្ជូន ជនរងគ្រោះមកកាន់មន្ទី ពេទ្យបង្អែកដើម្បី ជួយសង្គ្រោះបន្តរចំណែក រថយន្តក្រោយពីកម្លាំង ជំនាញវាស់វែងរួចកម្លាំង ជំនាញបាននាំយក មកកាន់អធិការរដ្ឋាន នគរបាលស្រុកបរិបូរណ៍ ដើម្បីរងចាំការដោះ ស្រាយនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *