លោក យិន វុឌ្ឍ ប្រធានមន្ទីរសុរិយោដីខេត្តកំពត ត្រូវបានដកតំណែងបន្ទាប់ចពីប្រជាពលប្តឹងចូល page របស់សម្ដេចតេជោ ហ៊ុន សែន

(ខេត្តកំពត)៖លោក យិន វុឌ្ឍ ប្រធានមន្ទីរៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ត្រូវបានដកតំណែង  មកបញ្ឈរជេីងនៅ ក្រសួង រៀប ចំ ដែនដី  នគរូបនីយកម្ម  និង  សំណង់ វិញ បន្ទាប់ ពី បែកធ្លាយ  ប្រជាពលរដ្ឋ ប្ដឹងចូល  ផេក  របស់សម្ដេចតេជោ  ហ៊ុន  សែន  ពាក់ព័ន្ធនឹងរឿង មិនប្រ ក្រតីជាច្រើនទៀត និងការយឺត យ៉ាវក្នុងការធ្វេីប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋ។

តាមការបែកធ្លាយរឿង អាស្រូវកន្លងមក ប្រភពជាច្រើន បានទម្លាយថា ចាប់តាំងពីលោក យិន វុឌ្ឍ ទទួលតំណែងជា ប្រធានមន្ទីរសុរិយោដី ជាច្រើនឆ្នាំកន្លងមកនេះ លោកគិតតែប្រមូលយក លាភសក្ការៈតាមរយៈធានា និងទទួលធ្វើប័ណ្ណ កម្មសិទ្ធិលើដីធ្លី មិនស្របច្បាប់ ដូចជាដីព្រៃ ដីបឹងបួរ ឬដីសហគមន៍ជាដើម។

ចំណែកដីរបស់ពល រដ្ឋកាន់កាប់ស្របច្បាប់ ភាគច្រើនទុកយូរនិងអូស បន្លាយជាច្រើនឆ្នាំដោយពុំបាន ចេញប្លង់កម្មសិទ្ធិ ជូនឱ្យបានទាន់ពេល វេលាឡើយ ពិសេសដីរបស់ពល រដ្ឋទន់ខ្សោយស្ថិតតាម ភូមិសាស្ត្រមួយ ចំនួននៅក្នុងអា ណាចក្រខេត្តកំពត។

ប្រភពជាក់លាក់ បានបង្ហើបទៀតថា ការដកតំណែង លោក យិន វុឌ្ឍ ប្រធានមន្ទីររៀប ចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ឱ្យទៅបម្រើការងារនៅ ទីស្តីការក្រសួងរៀប ចំដែនដី និងសំណង់ ដ៏តក់ក្រហល់នេះ ក៏អាចបណ្តាលមក ពីមានប្រជាពលរដ្ឋមួយ គ្រួសារ ឈ្មោះ ស្វាយ សាត់ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ប្តឹងចូលតាមេយៈ ផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសម្តេច ជួយអន្តរាគមន៍ រឿងសុំឱ្យជំនាញជួយ ចេញប័ណ្ណកម្មសិទ្ធិ ដីធ្លីដោយស្របច្បាប់។

ប៉ុន្តែមន្ទីរជំនាញបែរជា ផ្អាប់ឯកសារចោល ជាច្រើនឆ្នាំមិនព្រមធ្វើ ប្លង់ជូនដល់ប្រជា ពលរដ្ឋឡើយ ទើបមានការបែក ធ្លាយរឿងដកតំណែង ចេញពីប្រធានតែម្តង។

សូមជម្រាបថា ប្រជាពលរដ្ឋ ឈ្មោះ  ស្វាយ  សាត់  រស់ នៅភូមិ  កោះខ្លូត  ឃុំ  កំពង់ ត្រាច ខាងកេីត  ស្រុកកំពង់ត្រាច  ខេត្ត កំពត  បានស្នេីសុំធ្វេីប័ណ្ណ កម្មសិទ្ធិ ដីធ្លីទំហំ  ២៩៤  ម៉ែត្រការ៉េ   តែការស្នេីនេះបានអូសបន្លាយរាប់ឆ្នាំ  មិនដោះស្រាយឱ្យ ប្រជាពលរដ្ឋ  ទើបប្រជាពលរដ្ឋ ខាងលើ ប្ដឹងចូល ផេក សម្ដេចតេជោ  ហ៊ុន សែន តែម្តង។ លុះព្រឹក ថ្ងៃ ទី ១៧  ខែ ធ្នូ  ឆ្នាំ  ២០១៩  លោក ជាវ តាយ អភិបាល ខេត្ត កំពត  បានដឹកនាំ  ប្រជុំដើម្បីដោះស្រាយបញ្ចប់បញ្ហានេះ  ដោយបានជំរុញឱ្យផ្នែកជំនាញធ្វេីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមការស្នេីសុំ នៅរសៀលថ្ងៃដដែល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *