ថៃដាក់មេក្រូនៅមាត់ ច្រកព្រំដែនម៉ាឡៃហាម ប្រជាពលរដ្ឋខ្មែរនាំ ចូលជ្រូកមានជីវិត និងរបស់ធ្វើពីសាច់ ជ្រូកចូលទឹកដីថៃបើ ចាប់បានដាក់គុក២ឆ្នាំ និងផាកពិន័យ២ម៉ឺនបាទ

(ខេត្តបន្ទាយមានជ័យ)៖ ថៃបានដាក់មេក្រូប្រកាស ឮសូរាប់គីឡូដីនៅមាត់ច្រក ព្រំដែនម៉ាឡៃចូលមក ទឹកដីខ្មែរហាម ប្រជាពលរដ្ឋខ្មែរនាំ ចូលជ្រូកមានជីវិត និងផលិតផលធ្វើពីសាច់ ជ្រូកគ្រប់ប្រភេទ ពីខ្មែរសូម្បីតែផ្អក ប្រហុកក៏មិនបានឲ្យ យកចូលដែរបើចាប់បាន ត្រូវជាប់គុកជាច្រើនឆ្នាំ និងធ្វើការផាកពិន័យ ២មឺុនបាទទៀតតែចំពោះ ការនាំចូលទំនិញពី ប្រទេសថៃមកខ្មែរវិញគឺម៉ា សេរីមានដូចជាសត្វជ្រូក  គ្រឿងក្នុងជ្រូក ខូចគុណភាព និងគោរួមទាំងសាច់ ពីប្រទេសថៃ រាប់រយក្បាល និងរាប់សិបតោន ក្នុង១ថ្ងៃៗចូលតាម ច្រករបៀងជិត៥០កន្លែង យកមកលក់ពេញទាំង ស្រុកខ្មែរ ពេលខ្លះសមត្ថកិច្ច ចាប់បាន គ្រាន់តែយកទៅ ដុតចោល ជាការស្រាចដោយ គ្មានប្រកាសធ្វើការហាម ឃាត់ដូចភាគីថៃឡើយ។

ការនាំទំនិញខូចគុណ ភាពទាំងមានគុណភាព នៅល្អធ្វើឲ្យប្រជាពល រដ្ឋយកទៅបរិភោគមាន ការភ័យខ្លាចយ៉ាង ខ្លាំងក្នុងការមាន ជម្ងឺផ្សេងៗតែជៀស មិនផុតចេះតែទិញយក ទៅហូបទាំងស្មានៗទៅ។

តាមការអះអាងរបស់ អ្នករកសីុចេញចូល តំបន់ព្រំដែនខ្មែរ ថៃ បាននិយាយថា ក្នុងការដាក់មេក្រូ ប្រកាសរបស់ភាគីថៃនោះ បានជូនដំណឹងឲ្យ បងប្អូនខ្មែរចេញ ចូលប្រទេសថៃហាម នាំចូលសាច់ជ្រូក គ្រប់មុខដូចជា ណែម សាច់ក្រក ប្រហិត ឬសាច់ប្រឡាក់ យកចូលប្រទេសថៃជា ដាច់ខាត បើគេត្រួត ពិនិត្យរកឃើញសាច់ ហាមឃាត់ខាងលើ គេនឹងធ្វើការដាក់ គុកចំនួន២ឆ្នាំ និងពិន័យជាប្រាក់ ២មឺុនបាតដើម្បីជៀសវាង ការឆ្លងមេរោគអហ៊ីវ៉ា អាភិកានៅក្នុងសាច់ជ្រូករបស់ ខ្មែរនាំចូលមកស្រុកថៃ។

ការប្រការបស់ថៃនេះ ធ្វើឲ្យខ្មែរដែលធ្លាប់ នាំទំនិញយកទៅលក់ នៅថៃបានធ្វើការរិះ គន់និងប្រតិកម្មថាកា ហាមបំរាមរបស់ថៃនេះ មិនស្មើរភាពគ្នាសោះ  ព្រោះថៃបាននាំសត្វជ្រូក និងសាច់ជ្រូកគ្រឿង ក្នុងជ្រូកដឹកនាំចូល មកខ្មែរតាមច្រកអន្តរជាតិ និងច្រករបៀង១ថ្ងៃៗ រាប់រយក្បាល និងរាប់ សិបតោន ហើយពេលខ្លះមាននាំចូល ទាំងសាច់គ្មានគុណ ភាពថែមទៀត បែរជាខ្មែរ ឲ្យនាំចូលដឹកយកមក លក់ក្នុងស្រុកខ្មែរម៉ា សេរីមិនខ្លាចឆ្លងជំងឺ ដូចភាគីថៃសោះ។

បើតាមការអះអាង របស់សមត្ថកិច្ច បានឲ្យដឹងថាការនាំ ចូលជ្រូកមានជីវិត គ្រឿងក្នុងជ្រូក និងផលិតផល ពីសាច់ជ្រូកគ្រប់ប្រភេទ ទាំងមានគុណភាពនិង អត់គុណភាពនេះគឺបាន ធ្វើការហាមឃាត់ដែរ តែឃាត់មិនជាប់ព្រោះ ឈ្មួញមានកល់ល្បិច គ្រប់ស្នៀតក្នុងការនាំ ជ្រូករស់ ជ្រូក ធ្វើហើយ គ្រឿងក្នុង និងផលិតផល ធ្វើពីជ្រូករបស់ប្រទេស ថៃចូលមកស្រុកខ្មែរ បានយ៉ាងងាយតែ សមត្ថកិច្ចនៅតែព្យាយាម ធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *