សិស្សសាលាចំនួន១៥នាក់ នៅវិទ្យាល័យ អូរសំព័រ បានដួលសន្លប់បន្តបន្ទាប់បង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹក

(ខេត្តបន្ទាយមានជ័យ)៖យ៉ាងហោចណាស់ក៏មានសិស្សសាលាចំនួន១៥នាក់ដែលកំពុងសិក្សានៅវិទ្យាល័យអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានដួលសន្លប់ជាបន្តរបន្ទាប់ហើយត្រូវបានដឹងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យរដ្ឋនៅក្នុងស្រុកហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩វេលាម៉ោង០៩និង០០នាទីត្រងចំណុចវិទ្យាល័យអូរសំព័រស្ថិតក្នុងភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាសិស្សសាលាចំនួន១៥នាក់នៃវិទ្យាល័យអូរសំព័រត្រូវបានដួលសន្លប់ជាបន្តរបន្ទាប់និងត្រូវបានលោកគ្រូអ្នកគ្រូព្រមទាំងអាណាព្យាលនិងសម្លាំងសមត្ថកិច្ចបាននាំយកមកកាន់មន្ទីពេទ្យឯកជននិងមន្ទីរពេទ្យបង្អែកក្នុងស្រុដើម្បីជួយសង្គ្រោះជង្គ្រោះបន្តរ។

សមត្ថកិច្ចបានអោយដឹងបន្តរទៀតថាសិស្សសាលាដែលសន្លប់ទាំ១៥នាក់នោះសុទ្ធតែស្រីពុំមានបុរសនោះទេទី១ឈ្មោះសុខ ស្រីយួន រៀននៅថ្នាក់ទី៩ Aទី២ឈ្មោះជា ប៉ីយបីយ រៀនថ្នាក់ទី៨ Aទី៣ឈ្មោះស្រៀវ សម្ភស្សរៀនថ្នាក់ទី១០ A ទី៤ឈ្មោះម៉ម សំពីសី រៀនថ្នាក់ទី១១ Aទី៥ឈ្មោះសៀន សុខា រៀនថ្នាក់ទី៨ Aទី៦ឈ្មោះជុំ ដា រៀនថ្នាក់ទី៧Cទី៧ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩Aទី៨ឈ្មោះណង នីតា រៀនថ្នាក់ទី១០ Aទី៩ឈ្មោះរ៉េន ស្រីនិច រៀនថ្នាក់ទី៧ Aទី១០ឈ្មោះណន ស្រីអន រៀនថ្នាក់ទី៧Bទី១១ឈ្មោះសុង នីសា រៀនថ្នាក់ទី៧Bទី១២ឈ្មោះថោ សៀវថុង រៀនថ្នាក់ទី៧Bទី១៣ឈ្មោះស៊ុន សៃអេង រៀនថ្នាក់ទី១០Aទី១៤ឈ្មោះភារុន គឹមអេង រៀនថ្នាក់ទី១០Aនិងទី១៥ឈ្មោះសាវុន នីហ្សា រៀនថ្នាក់ទី៨B  ។

លោកបេនសំអាតអធិការស្រុកម៉ាឡៃបានប្រាប់អោយថាបើយោងតាមការឲ្យដឹងពីលោកគ្រូពេទ្យអោយដឹងថាការដែលសិស្សដួលសន្លប់ទាំង១៥នាក់នោះ គឺបណ្តាលមកពីសុខភាពរបស់ពួកគាត់ខ្សោយ ស្របពេលថ្ងៃនេះធាតុអាកាសក្តៅ ខុសពីធម្មតានៅក្នុងអគារជាន់ទី៣ ជាហេតុបណ្តាលឲ្យសិស្សទាំង១៥នាក់នោះដួលសន្លប់ មិនមានការពុលចំណីអ្វីនោះឡើយ។

ក្រោយពីមានហេតុការណ៍នេះកើតឡើងក៏ត្រូវបានលោកគ្រូ អ្នកគ្រូ និងកងកម្លាំងនគរបាលរួមទាំងប្រជាពលរដ្ឋ បាននាំយកទៅសង្រ្គោះមបន្ទាន់ទៅមណ្ឌលសុខភាព និងគ្លីនិកឯកជន ហើយក្នុងនោះសិស្សមួយចំនួនធំបានវិលត្រឡប់ លើកឡែងតែ២នាក់ដែលបន្តសម្រាកព្យាបាលនិងបន្តតាមដានពីក្រុមគ្រូពេទ្យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *