សមត្ថកិច្ចចុះបង្ក្រាប ករណីគ្រឿងញៀនឃាត់ ខ្លួនជនសង្ស័យប្រុស ស្រី២នាក់នៅក្រុង សំរោង

(ខេត្តឧត្តរមានជ័យ)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការរដ្ឋាននគរ បាលខេត្ត ឧត្តរមានជ័យបាន ចុះបង្ក្រាបករណីគ្រឿង ញៀនមួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន២នាក់ កាលពីយប់ ថ្ងៃទី១៧ខែធ្នូរឆ្នាំ២០១៩ វេលាម៉ោង២១និង១៥ នាទីស្ថិត នៅ ចំណុច ភូមិគីរីមង្គលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះសេង ទូចភេទ ប្រុស៤២ឆ្នាំឆ្នាំ មាន ទីលំនៅ ភូមិ តាមិម ឃុំតាមិម ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង  ទី ២- ឈ្មោះ ស៊ីវ នុស្សា ភេទ ស្រី អាយុ ៣២ ឆ្នាំ  រស់នៅ ភូមិ អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយពីឃាត់ ខ្លួនជនសង្ស័យខាង លើកកម្លាំងជំនាញ ឆែកឆេរនិងដក ហូតបានវត្ថុតាង រួម មាន  ថ្នាំ ញៀនមេ តំ ហ្វេ តា មីន អក្សរWYចំនួន ១២០៦ គ្រាប់ ទូរស័ព្ទ ដៃ ចំនួន ០៣ គ្រឿង ម៉ូតូ០១គ្រឿង និងឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ  និង វត្ថុ តាង ត្រូវ បាន កម្លាំង សមត្ថកិច្ច នគរបាល ជំនាញ រៀបចំ កសាង សំណុំរឿង ប ញ្ចូ ន ទៅ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ តាម ផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *