ជឿរទេនាយចឺម បែកក្បាល៥ថ្នេរ ព្រោះតែរឿងឆាត រកសង្សារគេ

(ខេត្តប៉ៃលិន)៖ តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេរ និងអតីតជាតារាកំប្លែង នាយចឺមត្រូវបានជន សង្ស័យម្នាក់វ៉ៃបណ្តាល អោយរងរបួសធ្ងន់ ហេតុការណ៍នេះបង្ករ អោយមានផ្អើលកាល ពីរសៀលថ្ងៃទី ១៨ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៦និង ២០នាទីនៅត្រង់ ចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារ ព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានប្រាប់ អោយដឹងថា ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ  មុខរបរជាតារា ចម្រៀងប្រចាំ នៅផលិតកម្ម សាន់ដេ រស់នៅភូមិត្រាចកោះ  ឃុំមហាឬស្សី ស្រុកគងពីសី  ខេត្តកំពង់ស្ពឺ ចំណែកជន សង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន  រស់នៅភូមិផ្សារ ព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ដោយជនសង្ស័យ បានយកកំណាត់ ឈឺប្រវែងប្រហែល ០,១ម៉ែត្រមកវាយជន រងគ្រោះបណ្តាល អោយមានរងរបួស ត្រង់កំភួនដៃទាំងសងខាង និងបែកក្បាល ចំនួន៥ថ្នេ ធ្ងន់ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន  អិច  មួយគ្រឿងបណ្តាល អោយខូចទាំងស្រុង។

សមត្ថកិច្ចបានអោយដឹង បន្ថែមទៀតថាករណី ខាងលើនេះមូលហេតុ ជនសង្ស័យប្រច័ណ្ឌ  ព្រោះជនរង គ្រោះបានឆាត ទៅរកសង្សារបស់ខ្លួន។

ជុំវិញករណីខាងលើ នេះអង្គភាពសារ ព័ត៌មានយើង មិនអាចទាក់ទង សុំការបំភ្លឺភ្លាមៗ ពីនាយចឺមបាន ទេដោយលោក ត្រូវបានគេបញ្ជូនទៅ ព្យាបាលនៅមន្ទី ពេទ្យដោយរូបលោក រងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការ ដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីកសាសំណុំ រឿងបញ្ជូនទៅ តុលាចាត់ការ តាមនីតិវិធីច្បាប់៕ ដោយលោកមួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *