ចោរមួយសំបុកពូកែ លួចកាច់សោរកម៉ូតូ ប្រជាពលរដ្ឋត្រូវកំលាំង អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន១៤នាក់ និងម៉ូតូចំរុះ៧គ្រឿង

(ខេត្តបន្ទាយមានជ័យ)៖ ក្រុងប៉ោយប៉ែតជាទី ប្រជុំជនចំរុះទៅដោយ ជនជាតិគ្រប់ពូជសាសន៍ ចេញចូល ទើបចោរមួយ សំបុកពូកែលួច កាច់សោរកម៉ូតូរបស់ ប្រជាពលរដ្ឋត្រូវកំលាំង អាវុធហត្ថក្រុងប៉ោយប៉ែត ១ក្រុមដឹកនាំដោយ លោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធ ហត្ថក្រុង ប៉ោយប៉ែត ចុះបង្រ្កាបឃាត់ ខ្លួនជនសង្ស័យបាន ជាបន្តបន្ទាប់បានចំនួន ១៤នាក់ នៅវេលា ម៉ោង៧យប់  ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រី ស្ថិតនៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យ ខាងលើត្រូវ បានអាវុធហត្ថ ប៉ោយប៉ែតបញ្ជូនមក ទីបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមាន ជ័យដើម្បីធ្វើការ សាកសួរបន្ត ។

លោកអនុសេនីយ៍ឯក ស សុភក្ត្រា បានឲ្យដឹងថាការឃាត់ ខ្លួនជនសង្ស័យពូកែកាច់ក ម៉ូតូនោះបានយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ ដែលបាត់ម៉ូតូជាបន្តបន្ទាប់ និងអនុវត្តន៍តាមបទ បញ្ជារបស់លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកបានដឹកនាំ កម្លាំងចុះធ្វើការ ស្រាវជ្រាវ រកមុខសញ្ញាជន សង្ស័យ រហូតឃាត់ខ្លួនបាន ជាបន្តបន្ទាប់ចំនួន១៤នាក់ ។

មន្ត្រីអាវុធហត្ថខេត្តបាន និយាយថាជន សង្ស័យទាំង១៤នាក់នោះ មានឈ្មោះ១លុនលួត អាយុ១៧ ឆ្នាំ ២ឡាធី អាយុ៣៦ឆ្នាំ៣ ឆេងសុវឿន អាយុ៤៤ឆ្នាំ ៤ខាន់សម្បត្តិមុនី អាយុ១៥ឆ្នាំ ៥ប៉ែនឡុងស៊ាង អាយុ១៥ឆ្នាំ ៦ប៉ែនឆៃណាម អាយុ១៧ឆ្នាំ ៧សុខគឹមលៀនអាយុ១៥ឆ្នាំ ៨ហេងបូរ៉ា អាយុ១៧ឆ្នាំ៩ សេងបូរ៉ា អាយុ២៧ ឆ្នាំ ១០ឈាងសុភាព អាយុ២១ ឆ្នាំ ១១ ឈុំពេជ្រអាយុ២៥ឆ្នាំ ១២ជាឃុល អាយុ១៦ឆ្នាំ ១៣ថាតារ៉ា អាយុ១៤ឆ្នាំ១៤សុខគឹមលៀងអាយុ១៥ឆ្នាំ ។

ជនសង្ស័យទាំង១៤នាក់ នេះសុទ្ធតែប្រុសនិង រស់នៅក្នុងក្រុងប៉ោយប៉ែត កំលាំងអាវុធហត្ថ ដកហូតវត្ថុ តាងរួមមានម៉ូតូ ចំរុះ៧គ្រឿងនិងគ្រឿង កាប់សាច់ម៉ូតូមួយចំនួន។

ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត តាមការបំភ្លឺរបស់ ជនសង្ស័យ បង្ហាញពីតម្រុយ នៃបទល្មើសយ៉ាង ជាក់លាក់ ដូច្នេះជនសង្ស័យ ត្រូវបានចោទ ប្រកាន់ពីបទ លួចកាច់សោរក ម៉ូតូជនសង្ស័យត្រូវ បានកម្លាំងជំនាញកង រាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *