ម្តាយនិងកូនយំបោក ខ្លួនស្ទើរគាំងបេះដូង ដោយសារតែផ្ទះមួយ ខ្នងដែលខ្លួនខិតខំរក សីុស្ទើរមួយជីវិត ត្រូវភ្លើងឆេះខ្ទេច អស់គ្មានសល់

(ខេត្តបន្ទាយមានជ័យ) ៖ ស្ត្រីម្នាក់និងកូន២នាក់ យំបោកខ្លួនស្ទើរ គាំងដូងបេះស្លាប់ ដោយសារតែផ្ទះ មួយខ្នងដែលខ្លួន ខិតខំរកសីុទាំង ម៉ែទាំងកូនស្ទើរ អស់មួយជីវិតត្រូវ ភ្លើងឆេះខ្ទេចអស់ គ្មានសល់នៅតែ គ្រោងឆ្អឹងផ្ទះនៅ  ហេតុការនេះកើតឡើង វេលាម៉ោង១០ព្រឹក  ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្រោយ រោងម៉ាសីុនព្រហូត  ក្នុងភូមិរោងម៉ាសីុន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ ធៀបបុប្ផា ស្រីអា៥៦ ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន២នាក់ ប្រុស១ ស្រី១ និងចៅម្នាក់រស់ភូមិ រោងម៉ាសីុន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋនៅជាប់ផ្ទះបានឲ្យដឹងថានៅមុនពេលកើតហេតុនោះម្ចាស់ផ្ទះបានអុចធូបកុងម៉ារួចម្នាស់ផ្ទះទៅវត្តព្រោះថ្ងៃនេះជាថ្ងៃសីលរួចធ្វើដំណើរទៅវត្តបាត់ទៅចំណែកកូនទាំង២នាក់និងចៅក៏មិនបាន នៅផ្ទះដែរលុះនៅម៉ោង ជិត១០ព្រឹកប្រជាពលរដ្ឋ បានឃើញភ្លើងឆេះចេញ ពីលើឡៅ ផ្ទះដោយសារផ្ទះ នោះបិតរបងជុំវិញពិបាក ក្នុងការជួយពន្លត់ភ្លាមក៏ មានរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការ២ គ្រឿងនិងរថយន្តពន្លត់ អគ្គីភ័យរបស់នគរបាលក្រុង សិរីសោភ័ណ១ចេញមក ជួយពន្លត់ដឹកនាំ ដោយលោកវរៈ សេនីយ៍ឯក ប៊ុនផេង ស្នងការររង ផែនអាវុធជាតិផ្ទុះ និងអគ្គីសភ័ណ លោកវរះសេនីយ៍ ត្រី យ៉ាន់សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ និងលោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរី សោភ័ណចុះមកពួកដៃ គ្នាជួយពន្លត់យ៉ាងសរស្រាក់ សស្រាំអស់ទឹក៤ រថយន្តទើបភ្លើងរលត់ អស់ជាស្ថាពរដោយ មិនឆេះរាលដល់ផ្ទះ អ្នកជិតខាង។

លោកវរៈសេនីយ៍ឯក  ប៊ុនផេងបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថាតាម ការសន្និដ្ឋារបស់សមត្ថ កិច្ចភ្លើង ដែលឆេះផ្ទះនេះ មូលហេតុមាន២គឺ១ឆេះ ដោយសារទុស្សេខ្សែភ្លើង  ២ដោយសារភ្លើងធូប ដែលម្ចាស់ផ្ទះ ដុតមុននិងចេញទៅវត្ត។

ទ្រព្យសម្បត្តិដែល ខូចខាតរួមមាន ទ្រព្យសម្បតមួយចំនួនអស់ លុយខ្មែរ៣៨លាន៥សែន រៀល និង៨៨០ដុល្លា ផ្ទះសល់តែគ្រោងឆ្អឹង សរុបមិនដឹងថាអស់ ជាទឹកប្រាក់ប៉ុន្មាន ដុល្លានោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *