ជនជាតិដើម ភាគតិច គ្រឹង នៃឃុំតាឡាត ស្រុកសេសាន ៧២គ្រួសារ ទទួល វិញ្ញាបនបត្រ សំគាល់សិទ្ធ សមូហភាព សហគមន៍

(ខេត្តស្ទឹងត្រែង)៖ ប្រជាពលរដ្ឋជាជន ជាតិដើមភាគតិច គ្រឹង រស់នៅ តំបន់ដាច់ស្រយាល នៃភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន ចំនួន៧២ គ្រួសារទទួលបាន វិញ្ញាបនបត្រសំគាល់ សិទ្ធសមូហភាព សហគមន៍ និងប្រជាពល រដ្ឋមកពីចំនួន៤ភូមិ មានភូមិរំពាត់ ភូមិស្វាយរៀង ភូមិខ្សាច់ថ្មី និងភូមិតាឡាត ទទួលបានផ្ទាំងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។

លោក មិញ ស៊ីចាយ ប្រធានមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោ ដី ខេត្ត គូសបញ្ជាក់ថា៖ សហគមន៍ចំនួន១ ដែល នឹងត្រូវទទួលបានវិញ្ញា បនបត្រសំគាល់ កម្មសិទ្ធ គឺសហគមន៍ ជនជាតិ ដើមភាគតិចគ្រឹង ស្ថិតនៅក្នុងភូមិរំពាត់ ឃុំតាឡាត ស្រុក សេសាន ចំនួន២៦វិញ្ញា បនបត្រ ជូនប្រជាសហគមន៍ ចំនួន៧២គ្រួសារ ក្នុងនោះមានដី លំនៅឋានមានចំនួន ០៥វិញ្ញាបត្រ ដីចំការបច្ចុប្បន្នចំនួន១០ វិញ្ញាបនបត្រ ដីចំការបម្រុងវិល ជុំចំនួន០៩ វិញ្ញាបនបត្រ ដីព្រៃអារក្សចំនួន ១វិញ្ញាបនបត្រ ដីកប់ខ្មោចចំនួន ១វិញ្ញាបនបត្រ។

ដោយឡែកផ្ទាំង សូឡា ចំនួន១៥០គ្រឿង ត្រូវចែកជូនប្រជា ពលរដ្ឋចំនួន៤ភូមិ មក ពីស្រុកសេសាន  ខេត្តស្ទឹងត្រែង ដែលការចុះចែក វិញ្ញាបនបត្រសំគាល់ សិទ្ធសមូហភាព សហគមន៍ និងផ្ទាំងប្រើ ពន្លឺព្រះអាទិត្យ នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្ត រួមដំណើរ ជាមួយប្រធាន អនុ ប្រធានមន្ទីរជុំវិញ ខេត្ត នា ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្ត មាន ប្រសាសន៍លើកឡើង ថា៖ សិទ្ធិដីសមូហភាព មានច្រើនទម្រង់ ហើយប្រភេទដែល គេស្គាល់ច្បាស់គឺជាសិទ្ធិ របស់សហគមន៍ជន ជាតិដើមភាគតិច ។

ជាមួយនិងអត្ត សញ្ញាណជនជាតិដើម ភាគតិច នៅប្រទេសកម្ពុជា ពិតជាមានចំណង រឹងមុំា ទាំងខាងវប្បធម៌ សាសនា និងសេដ្ឋកិច្ច ផ្សា ភ្ជាប់ដីធ្លី ក្នុងសហគមន៍ ។

រាជរដ្ឋាភិបាលកម្ពុជា មានក្រសួង មានសមត្ថកិច្ច ជាសេនាធិការ កំពុងជម្រុញ ការងារនេះយ៉ាងសកម្ម ដើម្បីទទួលស្គាល់ សិទ្ធិដូធ្លីជាសមូហភាព ក្នុងដំណើរការពារសិទ្ធិ សម្រាប់សហគមន៍ ជនជាតិដើមភាគតិច ឱ្យទទួលលទ្ធផល ជាបន្តបន្ទាប់។

ឯកឧត្តម អភិបាលនៃ គណៈអភិបាលខេត្ត បានមាន ប្រសាសន៍បន្តថា ពុក ម៉ែ  បង ប្អូន នៅភូមិរំពាត់នេះ ជាភូមិមួយដែល ដាច់ស្រយ៉ាល តែមានដី អំណោយផល លើផ្នែក កសិកម្ម ហើយទទួលបាន នូវ សិទ្ធិកាន់កាប់ ដីជាសមូហភាព ក្នុងសហគមន៍ ស្របច្បាប់ ដូចនេះ ត្រូវ ប្រើប្រាស់ដីនេះ ជាកម្មសិទ្ធ ឱ្យទទួលបាន ផ្លែផ្កាបន្ថែមទៀត ដោយឯកឧត្តម អភិបាលខេត្ត ជម្រុញ ឱ្យប្រកបរបរកសិកម្ម កើនឡើងទ្វេដង ដើម្បីឱ្យ សហគមន៍ជនជាតិ ដើមភាគតិច មានជីវភាពកាន់ តែធូរធារទ្វេដង។

ដោយមើលឃើញ ពីការលំបាក់ នៃការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅភូមិរំពាត់ ដ៏ កំសត់មួយ នេះ លោកបាន ឱ្យអភិបាលស្រុក សិក្សាផ្លូវក្រាលគ្រួស ក្រហម១ខ្សែ ពីភូមិរំពាត់ ទៅ ភូមិស្វាយរៀង មានប្រវែង១០គីឡូម៉ែត្រ ហើយឱ្យស្ថាបនា នៅឆ្នាំ២០២០ ជាជំហានៗ ដើម្បីសម្រួលក្នុងការ ធ្វើដំណើរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *