ផ្អើលពេញផ្ទះសំណាក់ ប្តីតាមទាន់ប្រពន្ធមាន សាហាយស្មាន់ជា មួយបងប្អូនធម៍!

(ខេត្តស្ទឹងត្រែង)៖ មានការហេតុការណ៍ ភ្ញាក់ផ្អើលមួយនៅក្នុង ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិកាំង មេម៉ាយសង្កាត់ ព្រះបាទក្រុងស្ទឹងត្រែង កាលពីវេលា ម៉ោងជាង១០ ព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៩។

ករណីខាងលើនេះ គឺជារឿងស្នេហាសហាយ ស្មន់ផិតក្បត់ដោយស្រ្តី ម្នាក់មានកូនស្រី ចំនួន៣នាក់ហើយនោះ បែរជាបង្កាត់ភ្លើង ស្នេហ៍ជាមួយ បុរសម្នាក់ទៀត។

តាមការរៀបរាប់ពី សមត្ថកិច្ចបាននិយាយ បង្ហើបប្រាប់អោយដឹងថា ករណីផិតក្បត់គឺ ស្រ្តីម្នាក់មានប្តីនិង កូនស្រីបីនាក់ រួចហើយ។ ហើយបុរសដែល ទាក់ចិត្តប្រពន្ធគេ គឺជាអ្នករស់នៅឃុំ សំអាងស្រុកថា ឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមសាច់រឿងបាន អោយដឹងថាបុរស ផិតប្រពន្ធគេគឺជា អ្នករាប់អានគ្នាប ងប្អូនធម៍បាយទឹកជា មួយគ្នានៅ ក្រុងស្ទឹងត្រែង។ ក្រោយពីរាប់អានគ្នា យូរទៅស្រាប់តែ បុរសនោះមានគំនិត ទំនាក់ទំនងស្នេហា ប្រពន្ធគេទៅវិញ។

បើតាមការនិយាយ បង្ហើបពីមិត្តភក្តិនិង ស្វាមីថាចាប់តាំងពី យកគ្នាជាប្តីប្រពន្ធ រហូតមានកូនបី នាក់មិនដែល មានទំនាស់ រឿងធំដុំទេ។

លុះពេលចាប់ តាំងពីរាប់អាន មានអ្នកផ្សេង មកប្រពន្ធបែរ ជាបញ្ចេញចរឹកទាំ ងការនិយាយ ស្តីខុសពី ធម្មតាធ្វើអោយ ប្តីកើតការសង្ស័យ។ នេះបើតាមការរៀប រាប់ពីប្តីទៀតថា ប្រពន្ធមានទំនាក់ ទំនងឆាត តាមហ្វេសប៑ុក និងកាន់តែប្លែក ខុសពីមុន។ សកម្មភាពនេះធ្វើអោយ ប្តីចាប់អារម្មណ៍តាម ដានប្រពន្ធ គ្រប់សកម្មភាព។

នៅព្រឹកថ្ងៃកើតហេតុ បុរសជាប្តីរួមនិងមិត្ត ភក្តិបានតាមដានបុរស សង្ស័យមានទំនាក់ទំនង ជាមួយ ប្រពន្ធរបស់ខ្លួន។ បុរសជាប្តីបាន ឃើញបុរសសង្ស័យ ទាក់ទងប្រពន្ធទិញ បាយពីរកញ្ចប់នៅ ផ្សារគីឡូ២និង តាមបន្តឃើញ ទិញផ្លែដូងចំនួន ២ផ្លែជិះម៉ូតូឆ្ពោះទៅផ្ទះ សំណាក់ហ្គោល ហ៊ុនសៀ២ក្បែរ ស្ពាន មេគង្គស្ទឹងត្រែង។ បន្ទាប់ពីតាមដាន ឃើញជិះម៉ូតូចូល ក្នុងផ្ទះសំណាក់មែន។ ប្តីបានប្រាប់សាច់ ញាតិ្ត និងចូលគាស់ ទ្វារបន្ទប់ផ្ទះសំណាក់ បង្កមានការភ្ញាក់ផ្អើល។

អ្នកឃើញហេតុ ថាបុរសជាប្តីបាន វាយទៅលើបុរស សហាយស្មន់យ៉ាង ខ្លាំងដើម្បីរំសាយ កំហឹង។ហើយ ស្រ្តីជាប្រពន្ធមិន និយាយស្តីអ្វី ទាំងអស់រួចបើក ម៉ូតូចេញពីផ្ទះសំណាក់បាត់។ ដោយបុរសសហាយ ត្រូវឃាត់ខ្លួនយក ទៅសាកសួរនៅ ក្នុងស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង។

រកឃើញភស្តុតាងនៅ សល់ក្នុងបន្ទប់មានដូច ជាបាយពីរប្រអប់ដូងពីរ ផ្លែនិងស្រោមអនាម័យ ប្រើរួចមួយ។

ទាក់ទងនិងករណី នេះភ្នាក់ងារយើង មិនទាន់សុំការបក ស្រាយនៅឡើយទេ។ ចំណែកសមត្ថកិច្ច នគរបាលប្រាប់ ដល់អ្នកកាសែតថា សុំមិនបង្ហាញឈ្មោះ អ្នកពាក់ព័ន្ធដោយ គ្រាន់តែមានការ សម្រប សម្រួលគ្នា បញ្ចប់រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *