បុរសម្នាក់បើកបរ ម៉ូតូក្នុងស្ថានភាព ស្រវឹងស្រា បានរេចង្កូតទៅបុករថយន្ត បណ្តាលអោយរងរបួស

(ខេត្តកំពង់ឆ្នាំ)៖ ករណីគ្រោះថ្នាក់ចរាចមួយ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយរបួស ធ្ងន់ម្នាក់ហេតុការ នេះកើតឡើងកាល ពីយប់ថ្ងៃទី១២ខែ ធ្នូឆ្នាំ២០១៩វេលាម៉ោង ២៣និង១០នាទីនៅ លើកំណាត់ផ្លូវជាតិ លេខ៥ចន្លោះ គីឡូម៉ែត្រលេខ៦៣ និង៦៤ស្ថិតក្នុងភូមិ សូវង្សឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍ នេះបង្ករឡើងដោយ ម៉ូតូម៉ាកហុងដាវ៉េវអាល ហ្វាព័ណ៍ខ្មៅពាក់ ស្លាក់លេខ កំពង់ឆ្នាំង 1C-8667  អ្នកបើកបរឈ្មោះ អុឹម សំអុល ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបាន បើកបរម៉ូតូពីទិស ខាងត្បូងឆ្ពោះ ទៅទិសខាងជើង លុះពេលមកដល់ ចំណុចកេីតហេតុខាងលើ ក៏បានរេចង្កូតមក បុកនឹងរថយន្តម៉ាក  TOYOTA  HIACE  ពណ៌ស ពាក់ស្លាកលេខ គ 5918 អ្នកបើកបរមិន ស្គាល់ឈ្មោះ  និងអាសយដ្ឋាន បើកបរពីទិសខាង ជើងឆ្ពោះទៅទិសខាង ត្បូងក្នុងដំណើរច្រាស់ ទិសគ្នា ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាចំណែកម្ចាស់ រថយន្តក្រោយពេលកើត ហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបន្សល់ ទុកតែរថយន្តនៅ នឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀត ថាមូលហេតុគ្រោះ ថ្នាក់ចរាចរណ៍ខាង លើកនេះដែលបណ្តាល មកពីអ្នកបេីកបរ ម៉ូតូបានបេីកបរក្នុង ស្ថានភាពស្រវឹងស្រា  និងមិនពាក់មួកសុវត្ថិ ភាពបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយមាន គ្រោះថ្នាក់បែបនេះទៅ។

ក្រោយពីកើតហេតុ កម្លាំងជំនាញបាន ចុះពិនិត្យនិងធ្វើការ វាស់វែងព្រមទាំងបញ្ជូន ជនរងគ្រោះយកទៅព្យាបាលនៅ ឯមន្ពេទ្យបង្កែកស្រុក កំពង់ត្រឡាច ហើយក៏បាននាំយក វត្ថុតាងទាំងរថយន្ត និងកមករក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់ ត្រឡាចដើម្បីរងចាំធ្វើការ ដោះស្រាយតាមនិតិិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *