កិច្ចប្រជុំបូកសរុបប្រចាំខែ ១០ឆ្នាំ២០១៩ ផ្តោតសំខាន់លើការ ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស ឆ្លងដែន លើកុមារ និងស្ត្រី

(ខេត្តបន្ទាយមានជ័យ)៖ លោកស្រីប៉ុកណាឌី អភិបាលរងខេត្ត តំណាងលោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងក្នុងកិច្ច ប្រជុំបូកសរុបប្រចាំ ខែ១០ឆ្នាំ២០១៩ ថាការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការគេងប្រវ័ញ្ច លើមនុស្សគ្រប់រូប លើកុមារស្ត្រី ជាមនុស្សឧក្រិដ្ឋ ដែលច្បាប់មិនអាច អត់ឲ្យបានឡើយ កិច្ចប្រជុំនេះធ្វើ ឡើងកាលពីព្រឹក ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៩ នេះនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួម ប្រធានមន្ទីរពាក់ព័ន្ឋ អង្គភាពទាំង៣ ស្ថាប័ណជិត១០០នាក់។

ក្នុងកិច្ចប្រជុំនោះ លោកស្រីប៉ុកណាឌីបាន មានប្រសាសន៍ថាអំពើជួញ ដូរមនុស្សនិងគេងប្រវ័ញ្ច លើមនុស្សគ្រប់រូប លើកុមារ ស្ត្រីជាជនឧក្រិដ្ឋ ដែលច្បាប់មិនអាច អត់អោនឲ្យបានឡើយ បទល្មើសជួញដូរ មនុស្សក្នុងពេលកន្លង មកគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែ ស្រួចស្រាវនិង គ្រោះថ្នាក់បំផុតរបស់ មនុស្សជាតិជាពិ សេសក្នុងចំណោម ពលករទេសន្តប្រវេសន៍ ដែលបានចាកចេញ ទៅធ្វើការងារនៅក្រៅ ប្រទេសនិងជនភៀស ខ្លួនទាំងចាស់ទាំងក្មេង ប្រុសទាំងក្មេងស្រីដោយ មិនរើសមុខនិងគ្មាន មនុស្សធម៌ឡើយ ។

លោកស្រី ប៉ុក ណាឌីបាន បញ្ជាក់ទៀតថា ជនល្មើសធ្វើការជួញ ដូរមនុស្សកាន់តែ ព្រហើនមានល្បិច កាន់តែខ្ពស់ មានបណ្ដាញ ប្រទាក់ក្រឡា គ្នាកាន់តែស្មុកស្មាញ ឆ្លងដែនពីប្រទេសមួយ ទៅប្រទេសមួយ និងមានប្រព័ន្ធទំ នាក់ទំនងកាន់តែ ទំនើបដែលបង្ករ ការលំបាកដល់ សមត្ថកិច្ចនិង រដ្ឋាភិបាលនៃ បណ្ដាប្រទេស ពាក់ព័ន្ធនានាបង្រ្កាប និងផ្ដន្ទាទោសជនល្មើស ឲ្យមានប្រសិទ្ធភាពទៀតផង។

ក្នុងនោះលោកស្រី ប៉ុកណាឌីបានគាំទ្រ ការធ្វើអន្តោរប្រវេសន៍ ដោយស្របច្បាប់និង មានរបៀបរៀបរយ តែក៏ត្រូវរក្សា តុល្យភាពនៃ កម្លាំងពលកម្មក្នុង ស្រុកដែលជាសេចក្ដី ត្រូវការក្នុងកិច្ចអភិវឌ្ឍ ជាតិផងដែរដោយ លើកកម្ពស់លើវិស័យ ទេសចរណ៍ កសិកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម សិប្បកម្ម  និងពានិជ្ជកម្មជាដើម។

ហើយជីវភាពកម្មករ កាន់តែប្រសើរ នៅប៉ុន្មានឆ្នាំចុងក្រោយ នេះរាជរដ្ឋាភិបាលបាន លើកកម្ពស់សិទ្ធិ  និងអត្ថប្រយោជន៍ ស្របច្បាប់ជាច្រើន ដល់កម្មករ កម្មការនី ដូចជាការលើក កម្ពស់លក្ខខ័ណ្ឌ ការងារសមស្រប ការតម្លើងប្រាក់បៀវត្ស និងការផ្ដល់ប្រាក់ សោធននិវត្តន៌ផងដែរ។

លោកស្រីប៉ុកណាឌី បានបញ្ជាក់ឲ្យដឹងទៀត ថាដើម្បីឆ្លើយតបនឹង បញ្ហានេះរដ្ឋបាលខេត្ត បានដាក់ វិធានការជាយុទ្ធសាស្ត្រ ៤យ៉ាងមានការងារ បង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ ការអនុវត្តច្បាប់ និងការពង្រឹង កិច្ចសហការក្នុង ការរៀបចំនិងជម្រុញ ការអនុវត្តច្បាប់គោល នយោបាយនានាជាដើម។

កិច្ចប្រជុំបូក សរុបប្រចាំខែ១០ ឆ្នាំ២០១៩ ការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុសន្សនេះ ពាក់ព័ន្ឋនិង ក្រុមការងារ គណៈបញ្ជាការឯកភាព ខេត្ត ក្រុង ស្រុក គ្រប់មន្ទីរស្ថាប័ណ គ្រប់អង្គភាព។

លោកស្រីប៉ុកណា ឌីបានបញ្ជាក់ឲ្យដឹង ទៀតថាកិច្ចប្រជុំនោះ ដែរបានធ្វើការអប់ រំផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋឲ្យបានយល់ ដឹងអំពីផលប៉ះពាល់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ត្រូវសហការ ជាមួយមន្ទីរ ទេសចរណ៍ខេត្ត ម្ចាស់សណ្ឋាគាររ ផ្ទះសំណាក់ ហាងខារ៉ាអូរខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ដើម្បីធ្វើការទប់ស្កាត់ រាល់សកម្មភាពការ ជួញដូរផ្លូវភេទលើ ស្ត្រី និងកុមារ បន្តជម្រុញការក្តាប់ ទិន្នន័យចំណាកស្រុក និងបង្ក្រាបជនដែលលួច ចេញ ចូល ទៅប្រទេសថៃតាមច្រក របៀងគ្មានច្បាប់អនុញ្ញាត បន្តចុះអធិការកិច្ច ការងារនៅតាម សហគ្រាស ខ្នាត មធ្យម និងខ្នាតធំ គ្រឹះស្ថានឯកជន និងសេវា កំសាន្តជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *