សត្ថកិច្ចចុះបង្ក្រាប ករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ ២នាក់នៅស្រុកសង្កែ

(ខេត្តបាត់ដំបង)៖ កម្លាំងនគបាលប្រឆាំងបទ ល្មើសក្រឿងញៀន នៃអធិការដ្ឋាន នគបាលស្រុក សង្កែសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលជុំអន្លង់វិល ចុះបង្ក្រាបករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់ កាលពីយប់ថ្ងៃទី១១ខែ ធ្នូឆ្នាំ២០១៩វេលា ម៉ោង១៩និង៣០នាទី នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិដំបូកបុណ្យ ហៅខ្សោយឃុំអន្លង់ វិលស្រុកសង្កែ ខេត្តបាត់ដំបង។

សត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះហៀតថា ហៅក្រិមភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិ អូមុនី១ឃុំអន្លងវិល ស្រុកសង្កែខេត្តបាត់ដំបង ទី២ឈ្មោះជឿ មហាយភេទប្រុស អាយុ២៥ឆ្នាំរស់ នៅភូមិអូមុនី១ឃុំអន្លង់ វិលស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីឃាត់ ច្លួនជនសង្ស័យ ខាងលើកម្លាំជំនាញ ឆែកឆេនិងដកហូតបាន វត្ថតាងរួមមានម្សៅ ក្រាមពណ៍សថ្លាសង្ស័យ គ្រឿញៀនចំនួន ០៨ថង់មានទម្ងន់៦,៧៨ ក្រាមទាំងសំបកថង់ ទូរសព្ទដៃចំនួន០៣គ្រឿង សម្ភារះប្រើប្រាស់ថ្នាំ ញៀនមួយចំនួន និងថង់សម្រាប់ ច្រករំលែកថ្នាំញៀន លក់មួយចំនួន ប្រាក់ខ្មែរចំនួន ប្រាំពាន់រៀល។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវកម្លាំង នគបាលនៃអធិការរដ្ឋាន នគបាលស្រុកសង្កែក សាងសុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាននគបាល ខេត្តបាត់ដំបងដើម្បីចាត់ការ បន្តរទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *