ករណីប្តីសម្លាប់ប្រពន្ធ គេសង្ស័យថាប្តីមាន ជំងឺសរសៃប្រសាទនៅ ក្នុងស្រុកថ្មគោល

(ខេត្តបាត់ដំបង)៖ ករណីឃាតកម្មប្តី សម្លាប់ប្រពន្ធដោយ យកក្រម៉ាពោះគោរឹតក បណ្តាលអោយស្លាប់ ភ្លាមៗនៅនិងកន្លែង ហេតុការនេះកើតឡើង កាលពីយប់ថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៩វេលាម៉ោង ១៩និង៣០នាទីនៅ ចំណុចក្រុមទី១៨ស្ថិត ក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាសព ជនរងគ្រោះមានឈ្មោះ លាស់សុខជាភេទស្រី អាយុ៣៩ឆ្នាំចំណែក ជនបង្ករមានឈ្មោះ លុយសំណាងភេទ ប្រុស៤០ឆ្នាំត្រូវជាប្តី ជនរងគ្រោះ អ្នកទាំង២រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចកិច្ចបាន អោយទៀតថាមុនពេល កើតហេតុជនសង្ស័យ បានយកក្រម៉ា ពោះគោមករឹតក ប្រពន្ធបណ្តាលអោយ ស្លាប់នៅនិងកន្លែងហើយ ជនសង្ស័យក៏បានយក ថ្នាំលេបម៉ាកAMITTRIPPILINE CPE (ប្រភេទថ្នាំ សរសៃប្រសាទ) មកលេបជាច្រេីនគ្រាប់ បណ្តាលដេកលេង ដឹងខ្លួនហេីយត្រូវបាន ក្រុមគ្រួសារបញ្ជូនមក កាន់មន្ទីរពេទ្យបង្អែក ស្រុកថ្មគោល  រួចត្រូវបានមន្ទីរពេទ្យ បង្អែកបញ្ជូនបន្តទៅមន្ទីរ ពេទ្យបង្អែកខេត្តបាត់ដំបង ដេីម្បីព្យាបាលបន្ត។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតជន សង្ស័យបន្ទាប់ពីបាន ជួយសង្គ្រោះបន្ទាន់នៅ មន្ទីបង្អែកខេត្ត បាត់ដំបងនៅប្រមាណ វេលាម៉ោង២២និង ៤៥នាទីយប់រំលោងអាធ្រាត នាថ្ងៃដ៏ដែលជនសង្ស័យ ខណៈពេលសង្គ្រោះ បន្ទាន់ក៏បានស្លាប់នៅ ក្នុងមន្ទីពេទ្យបង្អែក ខេត្តបាត់ដំបងតែម្តងទៅ។

សមត្ថកិច្ចរកឃើញ ថ្នាំសសៃប្រសាទ ដោយសណ្ឋានថា ករណីឃាតកម្មខាង លើនេះអាចបណ្តាល មកពីជនសង្ស័យ ត្រូវជាប្តីជនរងមាន សតិមិនល្អផ្នែកសសៃប្រសាទ ខួរក្បាលធ្វើអោយវង្វែងវង្វង់ ចងចាំមិនបានរហូត ឈានដល់សម្លាប់ប្រពន្ធ និងលេបថ្នាំលើសកម្រិត បណ្តាលអោយស្លាប់ ខ្លួនឯងបែបនេះទៅ។

សពក្រោយពីកម្លាំង ជំនាញបានចុះពិនិត្យ រួចរាល់ហើយក៏ប្រគល់ ជូនសាច់ញាតិដើម្បីយក ទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *