ក្រមុំពលករខ្មែរ២នាក់ ធ្លាក់ពីលើម៉ូតូ បណ្តាលអោយ រងរបួសធ្ងន់នៅក្នុង ខេត្តរ៉ាក់យ៉ង

(ប្រទេសថៃ)៖ ក្រមុំស្រស់ស្អាត២នាក់ ជាពលករខ្មែរធ្វើការ នៅក្នុងប្រទេសថៃបានធ្លាក់ ពីលើម៉ូតូបណ្តាល អោយរងរបួសធ្ងន់ ហេតុហេតុការនេះ កើតឡើងកាលពីយប់ ថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩វេលា ម៉ោង២១និង៣៥នាទី នៅលើផ្លូវជាតិមួយ កន្លែងត្រង់ចំណុចខាងមុខ ផ្សារណងប្រោងស្ថិតក្នុង សង្កាត់ថាប់ម៉ាស្រុកមឿង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។

បើយោងតាម របាយការណ៍ សមត្ថកិច្ចថៃបានអោយ ដឹងថាស្រីមុំរងគ្រោះទាំង ២នាក់ខាងលើទី១ ឈ្មោះប៊ុនសុភីភេទ ស្រីអាយុ១៩ឆ្នាំសញ្ជាតិ ខ្មែទី២ឈ្មោះទីភុតភេទស្រីអាយុ ១៨ឆ្នាំសញ្ជាតិខ្មែរអ្នក ទាំ២បំរើការងារ នៅក្នុងរោងចក្រយ៊ូ សប្បាយស្ថិតក្នុង ខេត្តរ៉ាក់យ៉ង។

សមត្ថកិច្ចថៃបានអោយ ដឹងទៀតថានៅកន្លែងកើត ហេតុសមត្ថកិច្ចថៃបាន រកឃើញមានម៉ូតូ ហុងដាឃ្លីកមួយ គ្រឿងព៌ណក្រហមពាក់ ស្លាកលេខ១អក៤៣៦១រាក់យ៉ង។

បច្ចប្បន្នជនរងគ្រោះ ពលករខ្មែរទាំង២នាក់ ខាងលើត្រូវ បាន កម្លាំងភ្នាក់ងារ អន្តរាគមន៍សង្គ្រោះ ខេត្ត រ៉ាក់យ៉ង បញ្ជូន យក ទៅ ព្យាបាល នៅ មន្ទីរពេទ្យ រ៉ាក់ យ៉ង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *