សមត្ថកច្ចឃាត់ខ្លួន ជនសង្ស័យបាន២នាក់ រួមទាំងគ្រឿងញៀនមួយ ចំនួននៅក្នុងស្រុករតនមណ្ឌល

(ខេត្តបាត់ដំបង)៖ កម្លាំនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាលស្រុករតនមណ្ឌល សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្តៅបានចុះបង្ក្រាប ករណីចែកចាយនិងប្រើ ប្រាស់គ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ចំនួន២នាក់កាល ពីព្រឹកថ្ងៃទី០៧ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង ០៩និង០០នាទីនៅ ចំណុចភូមិភ្នំដូនមាឃ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ ថោង ថេត ហៅ វែង ភេទប្រុសអាយុ ២៨  ឆ្នាំរស់ នៅភូមិ ភ្នំដូនមាឃ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងទី២ឈ្មោះ សេង ហុកលី ភេទ ប្រុសអាយុ ២៧ ឆ្នាំ រស់ នៅ ភូមិ ដូនមាឃ   ឃុំស្តៅ ស្រុករតនមណ្ឌលខេត្តបាត់ដំបង ។

ក្រោយពីឃាត់ ខ្លួនជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមានម្សៅក្រាមព៌ណ សសង្ស័យថ្នាំ ញៀនប្រភេទមេតាហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ១៣,៣១ក្រាមនិងទូរស័ព្ទដៃ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបាន កម្លាំងនគរជំនាញ នៃអធិការរដ្ឋាននគរបាល ស្រុករតនមណ្ឌល កសាងសុំនុំរឿងបញ្ជូនមកកាន់ ស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *