សមត្ថកិច្ចក្រុងប៉ោយប៉ែតចុះ រៀបចំសណ្តាប់ធ្នាប់ដង ផ្លូវសាធារណៈនិងណែរ នាំរថយន្តម៉ូតូកុំអោយ មានចតអនាធិបតេយ្យ បើមិនរាងចាលចាត់ការ ទៅតាមនិតិវធីច្បាប់

(ក្រុងប៉ោយប៉ែត)​៖ នៅព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង០៩ និង៣០នាទីកម្លាំង នគរបាលសណ្តាប់ ធ្នាប់ក្រុងប៉ោយប៉ែតដឹក នាំដោយលោក ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលបន្ទុក ផែនសណ្តាប់ ធ្នាប់សហការណ៍ជា មួយមន្ទីបរិស្ថាន ក្រុងបានចុះណែរនាំនិង រៀបចំសណ្តាប់តាម ដងផ្លូវសាធារណៈ ដែលបង្ករអោយមាន ភាពអនាធិបតេយ្យ ត្រង់ចំណុចរង្វង់មូល ក្រុងប៉ោយប៉ែតស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាដោយមានការយក ចិត្តទុកដាក់ពីលោក គាត់ ហុល អភិបាលនៃគណៈ អភិបាលក្រុង ប៉ោយប៉ែតអោយ មានការរៀបចំសណ្តាប់ ឡើងវិញនៅតាមដង ផ្លូវសាធារណៈជាពិសេស នៅចំណុចរង្វង់មូល ក្រុងប៉ោយប៉ែតកុំ អោយមានរថយន្ត និងម៉ូតូចតយ៉ាង អនាធិបតេយ្យតទៅទៀត។

សមត្ថកិច្ចបានអោយ ដឹងទៀតថាក្នុងការចុះរៀប ចំសណ្តាប់ធ្នាប់នេះខាង សមត្ថកិច្ចមិនបានចាប់ យករថយន្តរឺម៉ូតូណា ធ្វើការផាក់ពិន័យនោះ ទេគ្រាន់តែធ្វើការ ណែនាំដល់រថយន្តរឺម៉ូតូ ខ្លះដែលចតចោល តែនៅ មិនរាងចាលកម្លាំងជំនាញ និងនាំយកទៅ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតណែ នាំជាលើទី២កុំអោយ មានចតរថយន្តបែប អនាធិបតេយ្យបែប នេះតទៅទៀតបើនៅតែ បន្តរទៀតកម្លាំងជំនាញ និងចាត់ការ ទៅតាមនិតិច្បាប់។

សូមបញ្ជាក់ផង ដែរថាខណៈពេលដែល កម្លាំងជំនាញចុះណែនាំ ក្រុមម៉ូតូនិងរថយន្តដែល ធ្វើចរាចរណ៍នៅចំណុច រង្វង់មូលក្រុងប៉ោយ ប៉ែតកម្លាំងចាប់បានម៉ូតូ ចំនួន២គ្រឿងម៉ូតូស្លាក់ លេខខ្មែរ១គ្រឿងនិងម៉ូតូ ស្លាក់លេខថៃមួយ គ្រឿងដោយរកម្ចាស់ មិនឃើញនិងបាននាំយក មកអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែតដើម្បី រងចាំម្ចាស់មកដោះ ស្រាយនិងធ្វើការណែ នាំកុំអោយចតទុកចោល បែបនេះទៅទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *