ក្រុមនិស្សិតខ្មែរដែល ទើបបានបញ្ចប់ការ សិក្សាផ្នែកកសិកម្ម បែបទំនើបនៅប្រទេស អ៊ីស្រាអែលរួមគ្នា បង្កើតកសិដ្ឋានមួយ កន្លែងមានឈ្មោះ កសិដ្ឌាន (អេដេន អ៊ីត្រូផូនិច )នៅក្នុងស្រុករលាប្អៀរ

(ខេត្តកំពង់ឆ្នាំង)៖ ក្រុមនិស្សិតមួយក្រុម ដែលទើបបញ្ចប់ការសិក្សា ផ្នែកកសិកម្មបែបទំនើប នៅប្រទេសអ៊ីស្រាអែល បានរួមគ្នាបង្កើត កសិដ្ឋានមួយកន្លែ ងឈ្មោះកសិដ្ឋាន (អេដេន អ៊ីត្រូផូនិច ) បុព្វបទមានមេត្តាចង់ ឲ្យប្រជាពលរដ្ឋខ្មែរងាក មកទទួលទានបន្លែដែល គ្មានសារធាតុគីមីដើម្បី សុខភាពនិងចង់ បណ្ដុះបណ្ដាល ប្រជាកសិករដែល ចង់រៀនដាំបន្លែលើទឹក ដូចពួកគាត់នឹងទទួល ការបង្ហាត់បង្ហាញ ដោយឥតគិតថ្លៃ ។

ក្នុងនោះផងដែរ ប្អូនប្រុស ឈ្មោះ ចាប វិបុលតំណាង ឲ្យក្រុមនិស្សិតដែល ទទួលការបណ្ដុះ បណ្ដាលពី ប្រទេសអុីស្រាអែល មានប្រសាសន៍ថាពួក គាត់បានទទួលការ សិក្សារយៈពេល ២ ឆ្នាំនៅប្រទេស អ៊ីស្រាអែល ផ្នែកកសិកម្មទាំង ការដាំបន្លែចិញ្ចឹមសត្វ និងរបស់ដែលទទួល ទានពីកសិកម្មផ្សេងៗ ពេលនេះបានបង្កើត កសិដ្ឋានមួកន្លែងមាន ឈ្មោះថា etain hydrophonic (អេដេនអ៊ីត្រូផូនិច )ដែលជាកសិដ្ឋាន ដាំបន្លែលើទឹកមួយ ខ្នាតតូចរយៈពេលចាប់ ផ្ដើមនៅខែកញ្ញាមក ដល់ពេលនេះជាង ៣ ខែហើយទទួលបាន លទ្ធផលល្អប្រសើរនិង មានអតិថិជនគាំ ទ្រយ៉ាងច្រើន ។

ប្អូនចាប វិបុលក៏បានបញ្ជាក់ ពីបច្ចេក ទេសខ្លះថា ការដាំបន្លែលើ ទឹករបស់ពួក គាត់បាននាំចូលឧបករណ៍ពីបរទេស ដូចជាទុយោរួមទាំង ការបំពាក់ស្បៃការពារ ដោយយូវីដែលមាន ការពារពីសត្វល្អិត យាយីចង្រៃផងដែរ។

ក្រោយពីការកើតកសិដ្ឋាន មកឃើញថាក្រុមគាត់ ទទួលបានទទួលជោគជ័យ ហើយត្រូវបានអតិថិ ជនគាំទ្រយ៉ាង ច្រើនប៉ុន្តែប្អូនបាន បដិសេធរាល់ការ កម្មង់ទិញច្រើនពីក្រុមហ៊ុន នានាព្រោះតែថាការ ផលិតរបស់គាត់មិន ទាន់បំពេញ សេចក្ដីតម្រូវការទី ផ្សារធំៗនៅឡើយ ហើយសូម បញ្ជាក់ទៀតថាក្នុងការ ការដាំបន្លែលើទឹក ខាងលើនេះគឺប្រើរយៈ ពេលតែ ២៥ ថ្ងៃទេបានទទួល ផលលក់ហើយ។

ហើយប្អូន ចាប វិបុលបាន បញ្ជាក់ទៀតថាចំពោះប្រជា ពលរដ្ឋដែលមាន បំណងចង់បើកសិដ្ឋាន ដូចគាត់ឬក៏ខ្លះមិនមាន ធនធានធំដុំនិងខ្លះ ទៀតគ្មានទាល់តែ សោះក៏អាចមកទទួល ការបណ្ដុះបណ្ដាលពីគាត់បានដែរ។

ដើម្បីយកទៅធ្វើកសិកម្ម ខ្នាតតូចតាមគ្រួសារក្នុង កាប្រកបរបរខ្នាត តូចឬពិសារជាលក្ខណៈ គ្រួសារជាដើមជាងនេះទៅ ទៀតប្អូនក៏បានអំពាវ នាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមងាក មកប្រើបន្លែដែលគ្មាន សារធាតុគីមីដើម្បី សុខភាពរស់ នៅប្រចាំថ្ងៃ ។

សូមបញ្ជាក់ដែរថា កសិដ្ឋាន  etain hydrophonic ( អេដេន អ៊ីត្រូផូនិច) ដែល ដាំបន្លែលើទឹកនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងត្រូវបាន ទទួលស្គាល់ដោយ មន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ខេត្តថាជាបន្លែគ្មាន សារធាតុគីមីហើយបាន ផ្ដល់ឱកាសចូលរួម លក់បន្លែជារៀង រាល់បីថ្ងៃក្នុងមួយសប្ដាហ៍ នៅសហគមន៍កសិកម្ម ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដែលមានលក់ នៅថ្ងៃសុក្រ សៅរ៍និអាទិត្យ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *