អាវុធហត្ថ​ស្រុក​កូន​មុំ​ ចុះ​បង្ក្រាប​គោយន្ត​ មួយគ្រឿងដឹក​ឈើ ប្រភេទ​លេខ​២ ​ដោយ​ខុស​ច្បាប់

(ខេត្តរតនគិរី)៖ កម្លាំងអាវុជហត្ថ ស្រុកកូនមុំចុះ បង្ក្រាបគោយន្តកន្ត្រៃ សណ្តោងរ៉ឺម៉កមួយ គ្រឿងនិងលួចដឹកឈើ គ្រឿងផ្ទះខុសច្បាប់ និងឃាត់ខ្លួនអ្នក បើកបរបានម្នាក់ កាលពីព្រលប់ថ្ងៃ ទី២៨ខែវិច្ចិកាឆ្នាំ២០១៩ វេលាម៉ោង១៩និ៤០ នាទីនៅត្រង់ ចំណុច​ផ្លូវលំ​ក្រុមហ៊ុន ​ហ័ង​អា​ញ់​យ៉ា​ឡាយ ​(​វៀតណាម​) ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។

យោង​តាម​របាយ ការណ៍​ពី​អាវុធហត្ថ​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ចាប់ ​គោយន្ត​ដឹក​ឈើ​នោះ មាន កម្លាំង​អាវុធហត្ថ​ស្រុក និង​ស្នាក់​ការ​លេខ​៧៨៩ ចំនួន​៧​នាក់ ដឹកនាំ​ដោយ លោក​វរសេនីយ៍​ត្រី រស់ វណ្ណា មេបញ្ជាការ​អាវុធហត្ថ ​ស្រុក​កូន​មុំ បាន​ធ្វើការ​បង្ក្រាប ​ជាក់ស្ដែង​ការ​ដឹក​ ផលនុផល​ព្រៃ ឈើ​ដោយ​គ្មាន​ ការអនុញ្ញាត។

ក្រោយពី​ធ្វើការ ​បង្ក្រាប ​ក្នុងនោះ​មាន​ឈើ​ក្ដារ ​ប្រភេទ​លេខ​២​ ចំនួន​១៧៥​សន្លឹក ស្មើ​នឹង​២,០៨០០​ម៉ែត្រ​គូប គោយន្ត​កន្ត្រៃ ​ភ្ជាប់​រ៉ឺម៉ក​ចំនួន​១​គ្រឿង ​និង​ម្ចាស់​គោយន្ត​កន្ត្រៃ​ ត្រូវ​បាន​កម្លាំង​អាវុធ ហត្ថ​ស្រុក​ធ្វើការ​ឃាត់ ខ្លួន​ប្រគល់​វត្ថុតាង​ និង​មនុស្ស​ទៅ​ ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ចាត់ការ​បន្ត​តាម ​នីតិវិធី​ច្បាប់​ព្រៃ ឈើ​ផង​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *