អភិបាលខេត្តកំពត បានអំពាវនាវឱ្យ យុវជន (ស.ស.យ.ក) ខេត្តកំពតទាំងអស់ បន្តអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែពូកែទាំង ចំណេះដឹងចំណេះធ្វើ និងឥរិយាបថ ល្អបន្ថែមទៀត

(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃ គណៈអភិបាល ខេត្តកំពត បានអំពាវនាវដល់ សមាជិកសមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពតទាំងអស់ បន្តអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន ឲ្យកាន់តែពូកែ រួមមានទាំង (ចំណេះដឹង ចំណេះធ្វើ និងឥរិយាបថល្អ) បន្ថែមទៀត។

លោកអភិបាល ខេត្តកំពត អំពាវនាវបែប នេះនៅក្នុងឱកាស ដែល (ស.ស.យ.ក) ខេត្តកំពតបាន ប្រារព្ធនៃពិធីអប អរខួបលើកទី៤១ឆ្នាំ របស់ សហភាព សហព័ន្ធយុវជនកម្ពុជា ដោយពិធីនេះ ក៏មានការអញ្ជើញ ចូលរួមជាអធិបតី ផងដែរពីសំណាក់ ឯកលោក ជឹង ផល្លាប្រធាន ក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកា (ស.ស.យ.ក) ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុកទូទាំងខេត្ត កំពតសរុបប្រមាណ ជិត១០០០នាក់ ដែលពិធីនេះធ្វើ ឡើងកាលពីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅសាល សន្និសីទខេត្តកំពត។

លោកអភិបាលខេត្ត កំពតក៏បានបន្ត ទៀតថា សូមឱ្យសមាជិក សមាជិកា (ស.ស.យ.ក) ទូរទាំងខេត្តកំពត បន្តរួមចំណែកការពារ នូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីរួមគ្នាសម្រេច ចក្ខុវិស័យ ជាគោលដៅ របស់ប្រទេស គឺចំណូលមធ្យ មកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវផងដែរ ដល់ថ្នាក់ដឹកនាំខេត្ត កងកំលាំងទាំង បីប្រភេទ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក សប្បរសជននានា សូមបន្តជួយគាំទ្រ ដល់សកម្មភាពរបស់ សហភាពសហ ព័ន្ធយុវជន កម្ពុជាដើម្បីរួម ចំណែកជាមួយរាជ រដ្ឋាភិបាលក្នុងការ អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។

លោក ជាវ តាយ ក៏បានថ្លែងអំណរ គុណកោតសរ សើរចំពោះកិច្ចខិតខំ ប្រឹងប្រែងនិងការលះ បង់ទាំងស្មារតី សម្ភារៈនិងថវិកា របស់សមាជិក សមាជិកា (ស.ស.យ.ក) ខេត្តកំពតទាំង អស់ក្នុងការចូលរួម ចំណែកជាមួយ រាជរដ្ឋាភិបាល លើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមត្ថ ភាពវិជ្ជាជីវៈ ការបណ្ដុះបណ្ដាល យ៉ាងសកម្ម ចូលរួមកំណែ ទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិ បាលកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែនជា ប្រមុខដឹកនាំដ៏ឈ្លាសវៃ។

ក្នុងឱកាសនោះលោក អភិបាលខេត្តក៏បាន ស្នើដល់សមាជិក សមាជិកាអង្គវិធីទាំង មូលសូមលំឱន កាយគោរពដួង វិញ្ញាណក្ខ័ន្ធរបស់ បុព្វការីជន វីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហា ជាតិដ៏ច្រើនឥតគណ នានៅគ្រប់ជំនាន់ ដែលបានធ្វើពលិកម្ម យ៉ាងអង់អាចបំផុត ដើម្បីឯករាជ្យ សេរីភាព សន្តិភាពប្រជាធិបតេយ្យ បូរណភាពទឹក ដីនិងសុភមង្គល របស់មាតុភូមិ និងប្រជាជន។

លោកអភិបាលខេត្ត ក៏បានចាត់ទុក ព្រឹត្តិការណ៍ថ្ងៃ អបអរខួប៤១ឆ្នាំនៃថ្ងៃកំ ណើតសហភាព សហព័ន្ធយុវជនកម្ពុជា ដែលបានប្រារព្ធ ធ្វើឡើងនាថ្ងៃនេះ នៅទូទាំង ២៥រាជធានី ខេត្ត និយាយរួមនិង និយាយដោយឡែក សម្រាប់យុវជននៅ ខេត្តកំពតបានឆ្ឆុះ បញ្ចាំងឲ្យឃើញថា យុវជនយើង បានយល់កាន់តែច្បាស់ ពីប្រវត្តិ បុព្វហេតុ និងពលិកម្មរបស់ អតីតយុវជន នឹងការលះបង់ពុះពារ របស់សមាជិក សមាជិកាស ហភាពសហព័ន្ធយុវ ជនកម្ពុជាគ្រប់ជំនាន់ ដែលបានចូលរួម ចំណែកក្នុងបុព្វហេតុ សង្គមជាតិនិង យុវជនកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *