គិតត្រឹមខែវិច្ចឹកា នៅស្រុកមង្គលបូរី មានករណីកុមារនិង ពលរដ្ឋស្លាប់ដោយ លង់ទឹកចំនួន៨នាក់ ទូទាំងខេត្ត ជាង២០នាក់ហើយ

(ខេត្តបន្ទាយមានជ័យ)៖ ចាប់ត្រឹម ខែវិច្ចិកា ឆ្នាំ២០១៩ នេះ នៅស្រុកមង្គល បូរីមានកុមារនិងពល រដ្ឋស្លាប់ដោយលង់ ទឹកចំនួន៨នាក់ទូទាំង ខេត្តបន្ទាយមាន ជ័យ២០នាក់ ។

នេះបើតាមការ អះអាងរបស់លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុក មង្គលបូរីឲ្យដឹងកាល ពីថ្ងៃទី២៩ខែវិច្ឆិកាថា ក្នុងរដូវវស្សាដល់ ប្រាំងនេះទោះបី ស្រុកមង្គលបូរីពុំ មានទឹកជំនន់ ក៏ដោយមានករណី ពលរដ្ឋ ពិសេស កុមារាកុមារីរង គ្រោះស្លាប់ដោយ លង់ទឹកចំនួន ៨នាក់ហើយ។

ដូចនៅចុងក្រោយ នាចុងខែវិច្ឆិកានេះ មានកុមារលង់ ទឹកស្លាប់២នាក់ទៀត នៅឃុំតាឡំនិងឃុំសឿ  ដោយឡែកនៅ ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីថ្ងៃទី២១ខែវិច្ចិកា ក៏មានកុមាបងប្អូន ២នាក់បានលង់ ទឹកស្លាប់ផងដែរ ហើយនៅ ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី២៧ ខែវិច្ឆិកានេះដែរ ក៏មានម្តាយ និងកូន២នាក់ បានលង់ទឹកស្លាប់ ពេលទៅឃ្វាលគោ ពោល បើ គិតទូតាំងខេត្ត មន្ត្រីគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ ថាជនរងគ្រោះស្លាប់ ដោយលង់ទឹក កើនដល់ជាង ២០នាក់ហើយ ។

សម្រាប់ស្រុក ព្រះនេត្រព្រះនិង មង្គលបូរី កាកបាទក្រហម កម្ពុជាខេត្តចល នាយុវជនកម្ពុជា ក្រុម១៥៧  បានចុះសួរសុខ ទុក្ខក្រុមគ្រួសារ ជនរងគ្រោះហើយ ផ្តល់អំណោយ មនុស្សធម័បន្ត បន្ទាប់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *