ចាប់ពីឆ្នាំ២០២០តទៅ រដ្ឋបាលសាលាក្រុង សិរីសោភ័ណ និងចាប់ផាកវិន័យ អ្នកដែលចោល សំរាមអាណាធិបតេយ្យ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលសាលាក្រុង សិរីសោភ័ណថានិងចាប់ ផាកពិន័យអ្នកដែល ចោលសំរាមអាណា ធិបតេយ្យចាប់ពី ឆ្នាំ២០២០ តទៅ នេះបើយោងការលើក ឡើងក្នុងកិច្ចប្រជុំ ពង្រឹង ការងារសណ្តាប់ធ្នាប់ និងបរិស្ថានកាលពី ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិការឆ្នាំ២០១៩ នៅសាលាក្រុង សិរីសោភ័ណ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណបាននិយាយ ក្នុងកិច្ចប្រជុំនោះថា ដើម្បីឲ្យមានសោភ័ណ ភាពនិងបានចូលរួប ប្រឡងប្រណាំង ទីក្រុងស្អាតឆ្នាំ២០២០ ក្លាយជាទីក្រុង បៃតងនិងឲ្យ ក្រុងអាចទាក់ទាញ ភ្ញៀវជាតិអន្តរជាតិ មកទស្សនា ហើយស្នាក់នៅយូរ គឺមានតែរួមគ្នា សំអាតក្រុង។ លោកបានបញ្ជាក់ បន្តថារយៈពេលកន្លង មកបញ្ហាសំរាមនៅ ក្រុងសិរីសោភ័ណ ជាពិសេសក្រុមហ៊ុន អនាម័យដូចមាន ការយឺតយ៉ាវក្នុងការ ដើរយកសំរាមនៅតាម ផ្សារនិងផ្ទះល្វែង ហើយមានប្រជា ពលរដ្ឋមួយចំនួនតូច ដែលយកសំរាម ទៅបោះចោលតាម ចិញ្ចើមផ្លូវនិងតាមព្រៃ បណ្តាលឲ្យប៉ះពាល សណ្តាប់ធ្នាប់ បរិស្ថាននិងសុខភាព ប្រជាពលរដ្ឋឆ្លងកាត់ និងរស់នៅក្បែរ នោះយ៉ាងខ្លាំង ហេតុនេះទើប រដ្ឋបាលក្រុង បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសំអាតនិង បរិស្ថានឲ្យបានគ្រប់ ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតមន្ត្រី សមត្តកិច្ចនិងអាជ្ញា ធរពាក់ព័ន្ធត្រូវណែ នាំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋទុក ដាក់សំរាមឲ្យមាន របៀបនិងសណ្តាប់ ធ្នាប់ឲ្យបានល្អ នៅឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលក្រុងនឹង ចាត់វិធានការយ៉ាង តឹងរឹងដល់ប្រជាពល រដ្ឋឬអ្នកណាក៏ដោយ ដែលយកសំរាមបោះ ចោលអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ នឹងត្រូវផាកពិន័យ ឬប្រើវិធានការ ទាល់តែរាងចាល ហើយខ្មាសគេយ៉ាងខ្លាំង ទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *