ក្មេងម្នាក់លោតចុះ ពីលើគោយន្តដឹក កណ្តាប់ភ្លាត់ស្នៀត ដួលចូលពីក្រោមកង់ គោយន្តកិនស្លាប់ នៅនិងកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ ក្មេងប្រុសម្នាក់លោត ចុះពីលើគោយន្តដឹក កណ្តាប់ភ្លាត់ស្នៀត ដួលចូលក្រោម កង់គោយន្ដត្រូវកិន ក្បាលស្លាប់កាលពី ម៉ោង៣រសៀលថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនៅស្រុកថ្មពួក បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាក្មេងរងគ្រោះ មានឈ្មោះ ស្វាង សិនតុន  ភេទប្រុសអាយុ១០ឆ្នាំ រស់នៅជាមួយអ៊ុំ ប្រុសក្នុង ភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យ ដឹងទៀតថាក្មេងប្រុស ឪពុកម្តាយបានទៅធ្វើ ការស៊ីឈ្នួលនៅប្រទេស ថៃអស់ទុកផ្ញើរនៅ អ៊ុំនៅមុនពេល កើតហេតុនោះក្មេង រងគ្រោះបានទៅជួយដឹ កណ្តាប់ជាមួយអ៊ុំ ប្រុសនៅស្រែ ឆ្ងាយពីភូមិបាន៤ជើង ក្នុង១ថ្ងៃៗលុះថ្ងៃ កើតហេតុក្មេងរង គ្រោះជិះលើកណ្តាប់ ស្រូវគោយន្តកំពង់ដឹក តែមិនដឹងយ៉ាង ណាស្រាប់តែហក់ ពីលើកណ្តាប់ស្រូវ មកដល់ដីភ្លាត់ស្នៀត ចូលកង់គោយន្តបណ្តាល ឲ្យកិនចំក្បាល ស្លាប់នៅនិង កន្លែងតែម្តង។

សពត្រូវត្រូវបាន អ៊ុំដឹកយកមក ផ្ទះចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *