ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៩ ថៃ ​ស្នើ​សុំ​​​​​បើក​ច្រក​ទ្វារ ​អន្តរជាតិ​ប៉ោយប៉ែត ​ដល់​ម៉ោង​២ ​រំលង​អធ្រាត្រ​ ចំនួន​២​ថ្ងៃ

(ក្រុងប៉ោយប៉ែត) ៖ លោក​អភិបាលខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ បាន​ស្នើ​សុំ​ដល់​ចៅហ្វាយ​ខេត្ត ​បន្ទាយមានជ័យ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ​ឆ្នាំ​២០១៩  ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំងពីរ ​បាន​ធ្វើ​ដំណើរ​កម្សាន្ត ឆ្លងកាត់​ទៅមក ​ដោយ​គ្មាន​ការ​ត្រួត ពិនិត្យ​អ្វី​ទាំងអស់ រហូតដល់​ពេល យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ ចប់សព្វគ្រប់ ទើប​ដំណើរ​ការ ​បិទ​ច្រក​ដូច​ធម្មតា​ ឡើងវិញ តែ​លោក​អភិបាល ខេត្ត​បន្ទាយមានជ័យ ក៏បាន​ឆ្លើយ តប​ទៅវិញ​ថា លោក​នឹង​សុំ​គោល ការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សម្រេច​សិន។

សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​ខេត្ត​ស្រះកែវ ​និង​ខេត្ត​បន្ទាយ​មាន​ជ័យ បានរួម​គ្នា​ធ្វើ​ពិធី ​សំណេះសំណាល​ដើម្បី ​រឹត​ចំណង​សម្ព័ន្ធ​មេត្រីភាព​ នៃ​កិច្ចសហ​ប្រតិ បត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​ គឺ ខេត្ត​បន្ទាយមានជ័យ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ស្រះកែវ​រាជា ណាចក្រ​ថៃឡង់ដ៍ ​ដែល​ពិធី​សំណេះ សំណាល​នេះ​ ​​ធ្វើ​ឡើង​នៅក្នុង​សាលា ខេត្ត​បន្ទាយមានជ័យ​តែម្ដង។

ទាក់ទិន​ទៅនឹង ​ខ្លឹមសារ​ក្នុង​ពិធី​សំណេះ សំណាល​នេះ លោក​អភិបាលខេត្ត ​ស្រះកែវ​បានលើកឡើង​ ពាក់ព័ន្ធ​ទៅ​នឹង ​ចំណងមិត្តភាព ​កម្ពុជា​-ថៃ ជាពិសេស ​គឺ​ចំណងមិត្តភាព​រវាង ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​តែម្តង។

លោក​បាន​អះអាង​ថា ដើម្បី​ឲ្យ​​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំងពីរ មាន​ភាព​ស្និទ្ធស្នាល ​ជាមួយគ្នា​តទៅទៀត​នោះ លោក​សំណូមពរ ​ដល់​លោក​អភិបាល ខេត្ត​បន្ទាយមានជ័យ​ ដោយ​សុំ​រយៈ ពេល​២​ថ្ងៃ​តែប៉ុណ្ណោះ គឺ​ ថ្ងៃទី​៣០ និង​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​ត្រូវ​នឹង​ថ្ងៃ​ឆ្លង ​ឆ្នាំ​នា​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ នៃ​ប្រទេសជិតខាង ​ភូមិ​ផង​របង​នឹង​គ្នា ​ចូល​ទៅលេង​កម្សាន្ត ​តាម​សប្បាយ​រហូត​ ទៅដល់​ម៉ោង​២​រំលង​អធ្រាត្រ ​ទើប​យើង​បិទ ​ច្រក​ទ្វារ​អន្តរជាតិ​វិញ។

លោក​អភិបាល​ ខេត្ត​ស្រះកែវ​បាន​បន្តទៀត​ថា នេះ​គ្រាន់តែ​ដាក់ ​សំណើ​មុន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ខាង​កម្ពុជា​យល់ព្រម​ លោក​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​អី​ លោក​ចង់បាន​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំងពីរ​ បាន​ចូលរួម​អបអរ សាទរ​ក្នុង​ឆ្នាំ​ថ្មី​២០២០​រួមគ្នា​នា ពេលខាងមុខ​នេះ។

ជាមួយ​គ្នា​នេះ ​អភិបាលខេត្ត​ស្រះកែវ​​ ក៏បាន​សំណូមពរ ​ដល់​លោក​អភិបាលខេត្ត​ បន្ទាយមានជ័យ​ក្នុងប្រទេស​កម្ពុជា សូម​មេត្តា​រួសរាន់​ផ្ដល់​ ដំណឹង​ជូន​គ្នា​ទៅវិញ ទៅមក​ឲ្យ​បាន​លឿន​បំផុត​ លើ​សំណើ​ស្នើ សុំ​របស់​លោក​នោះ​។​

លោក​អ៊ុ ​រាត្រី​ អភិបាលខេត្ត ​បន្ទាយមានជ័យ បាន​ឆ្លើយតប​​វិញ​ថា សំណើ​នេះ​ ពិតជា​ល្អ​ណាស់ ​លោក​អាច​ទទួល​យក បាន​សម្រាប់​ប្រជាពល រដ្ឋនៅក្នុង​ខេត្ត ​បន្ទាយមានជ័យ ប៉ុន្តែ​លោក​ត្រូវការ ​ស្នើសុំ​បន្តទៅ​រាជរដ្ឋាភិបាល ជាពិសេស​ពី ​ក្រសួងមហាផ្ទៃ ដើម្បី​សម្រេច ​នា​ពេល​ខាងមុខនេះ​ ហើយ​ទោះ​ជា​យ៉ាង​ណា​ លោក​នឹង​ផ្ដល់​ដំណឹង ​ជូន​ទៅ​សាលាខេត្ត​ស្រះ កែវ​នៅ​ដើមខែ​ ក្រោយនេះ​តែម្ដង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *