យុវជនម្នាក់បើកម៉ូតូ ឡើងវ៉ារថយន្តច្នៃមិន ផុតដួលខ្ទាតចូល រថយន្តបណ្តាលឲ្យ កិនស្លាប់នៅនិងកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងរវាងយុវជនម្នាក់ បើកម៉ូតូ ឡើងវ៉ារថយន្តច្នៃ មិនផុតចាប់ហ្វ្រាំង ជាប់ដួលខ្ទាតចូល រថយន្តបណ្តាលឲ្យ កិនស្លាប់នៅនិង កន្លែងនៅ វេលាម៉ោង៣និង៤០ នាទីរសៀលថ្ងៃទី២៩  ខែវិច្ឆិកា ឆ្នាំ២០១៩  នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ ចំណុចមុខសាលា បឋមសិក្សាចំការតាដោក ស្ថិតក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានប្រាប់ ឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ជីប រី ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិភ្នំឃុំ បន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយជ័យ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុន ពេលកើតហេតុនោះជន រងគ្រោះបានបើកម៉ូតូម៉ាក ហុងដាគ្លិក ពណ៌ស ផលិត ឆ្នាំ ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ1S .7804 ​មានពាក់មួក សុវត្ថិភាព បើកតាម ផ្លូវជាតិលេខ៥ លុះបើកមកដល់ ចំណុចកើតហេតុ ឡើងវ៉ាជែងគោយន្តច្នៃ ពេលដែលកំពុង ឡើងវ៉ាបានជាប់ ហ្វ្រាំងបណ្ដាល ឲ្យជាប់ហ្វ្រាំង ដួលម៉ូតូ និងជនរងគ្រោះ ធ្លាក់ចូលកង់គោយន្តច្នៃ កិនបែកក្បាល ស្លាប់ភ្លាមៗនៅនិងកន្លែង។

ក្រោយពីកើតហេតុហើយ សពត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ចំណែករថយន្តច្នៃ និងម៉ូតូជនរងគ្រោះត្រូវបាន នគរបាលចរាចរណ៍ យកទៅរក្សាទុកនៅ អធិការដើម្បីដោះ ស្រាយនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *