ស្ត្រីមេឈ្មួញល្បីឈ្មោះ ម្នាក់បើកសិប្បកម្ម កែច្នៃឈើប្រណិតគ្មាន ច្បាប់ត្រូវបានកម្លាំង សមត្ថកិច្ចជំនាញចុះបង្រាប

(ខេត្តព្រះវិហារ)៖ ក្រុមប្រតិបត្តិការចុះ បង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងកិច្ចសហការ រវាងមន្ត្រី ផ្នែករដ្ឋបាល ព្រៃឈើត្បែងមានជ័យ និងកម្លាំងកងរាជ អាវុធហត្ថក្រុង ព្រះវិហារដែលធ្វើឡើង កាលពីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា,ឆ្នាំ២០១៩ ត្រូវគេរាយការណ៍ ថាបានរងការចេញមុខ ពីស្ត្រីសង្ស័យមេឈ្មួញ មកធ្វើការរារាំងសមត្ថកិច្ច មិនអោយបង្ក្រាប។

ក្រុមមន្ត្រីដែលចុះ ទៅបង្ក្រាបសិប្បកម្ម កែច្នៃឈើខាងលើនេះ បានបង្ហើបឲ្យដឹងថា ស្ត្រីបើកសិប្បកម្មនេះមាន ឈ្មោះ កែវកន្និថា បើកសិប្បកម្ម ស្ថិតនៅក្នុងភូមិ ឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មន្ត្រីដដែលបាននបញ្ជាក់ថា ការបើកសិប្បកម្ម កែច្នៃឈើរបស់ ស្ត្រីរូបនេះ គឺគ្មានច្បាប់អនុញ្ញាត្ត ពីរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារនោះទេ!។

ក្រុមមន្ត្រីបានបន្តថា នៅពេលដែល កម្លាំងសមត្ថកិច្ចខេត្ត បានចុះទៅត្រួត ពិនិត្យទីតាំងបើក សិប្បកម្ម ឈើបានរកឃើញថា សិប្បកម្មនេះគ្មានច្បាប់ សមត្ថកិច្ចបានធ្វើ ការរឹបអូសឈើសន្លឹក និងឈើកែច្នៃ ពាក់កណ្តាល លទ្ធផលសម្រេច បានប្រមាណ៣០ សន្លឹក។

ប៉ុន្តែ ការបំពេញតួនាទី ចុះអនុវត្តច្បាប់ ស្តីពីព្រៃឈើនេះ បានរងការរារាំង ពីស្ត្រីម្ចាស់សិប្បកម្ម ឈ្មោះ កែវកន្និថានោះ លោកថា ស្ត្រីរូបនេះបានចេញ មកស្រែកឡូឡាគម្រាម សមត្ថកិច្ចមិនអោយ ធ្វើការបង្ក្រាប រឹបអូសឈើ និងវត្ថុតាង នៅក្នុងសិប្បកម្មនោះទេ ហើយបើចង់ចាប់ ឬចង់អោយគាត់ ប្រគល់វត្ថុតាងទាំង អស់នោះ លុះត្រាណា មានបញ្ជាឬ មានការចូលរួមពី ព្រះរាជអាជ្ញា ខេត្តព្រះវិហារ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *