ករណី​ផ្ទុះ​សេ បង្គោល​ខ្សែភ្លើង បង្ករអោយមាន អណ្តាតភ្លើងឆាបឆេះ ​ធ្វើអោយមានការភ្ញាក់ ផ្អើលទាំងព្រឹកនៅ ក្នុង​ក្រុង​ប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ ករណីផ្ទុះសេខ្សែបង្កោល ភ្លើងបណ្តាលអោយមាន ជាអណ្តាតភ្លើងឆាបឆេះ ទាំងព្រឹកនៅជាប់ និងផ្លូវជាតិ៥ បង្ករអោយមានការ ភ្ញាក់ពីសំណាក់អ្នក ដំណើរឆ្លងកាត់ហេតុការណ៍នេះកើត ឡើងកាលពីព្រឹក ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ វេលាម៉ោង ០៨និង៤០នាទី ស្ថិតក្នុងភូមិបាលិលរយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើត ហេតុបានអោយដឹង ថាករណីបង្ករអោយ ឆាបឆេះបង្គោលភ្លើ ងខាងលើនេះផ្តើម ដំបូងឃើញមានផ្សែង ហុយចេញពីបង្គោល ភ្លើងកាន់តែខ្លាំងឡើងៗ ធ្វើ​ឲ្យ​អ្នក​ដែល​រស់ ​នៅ​តាម​បណ្ដោយ ​ផ្លូវជាតិ​លេខ៥ ពិសេស​អ្នក​ដែល ​នៅ​ក្បែរ​កន្លែង​កើត ហេតុបាន​ដឹក​ជញ្ជូន​អីវ៉ាន់​ ចេញពី​ក្នុង​ផ្ទះ​ ជា​បន្តបន្ទាប់​ផងដែរ។

យោងតាម​​ប្រភពពី ក្រុមសមត្ថកិច្ច​ពន្លត់អគ្គី ភ័យ​ក្រុង​ប៉ោយប៉ែត​ បាន​ឲ្យ​ដឹង​ថា ក្រោយពីបានទទួល សេចក្តីរាយការណ៍ ខាងលើកម្លាំងនគរបាល នៃអធិការនគរបាល ក្រុងប៉ោយប៉ែតបាន ចាត់កម្លាំង នគរបាលជំនាញ ពន្លត់អគ្គីភ័យនិង បានប្រើប្រាស់រថយន្ត ទឹកចំនួន៣គ្រឿងទើប បន្លត់បានជាស្ថាពរតែ មិនបណ្តាលអោយ មានគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សឡើយ៕

យោងតាម​​ប្រភពពី សមត្ថកិច្ច​ពន្លត់ អគ្គីភ័យដ៏ដែល​ បាន​ឲ្យទៀត​ដឹង​ថា ​មូល​ហេតុ​ដែល​បណ្ដាល ​ឲ្យ​ទស្សន​ភ្លើង​នេះ គឺ​មកពី​មាន​ខ្សែ​កា​អុ​ប​ទិ​ក នឹង​ខ្សែបណ្ដាញ​ទូរ​ស័ព្ទ ​រួម​ជាមួយនឹង​ខ្សែ បណ្ដាញ​ហ្វៃ ​ហ្វា​យ​ដែល​គេ​ ​ដាក់​តាម​ផ្ទះ​និង​តាម ​ក្រុមហ៊ុន​ជាច្រើន​កន្លែង ​ទៀតផង​បាន​ចង់​ផ្ដុំគ្នា​លាយ ឡំ​ជាមួយនឹង​ ខ្សែ​អគ្គិសនី​ធ្វើ​ឲ្យ​ មានការ​ក្ដៅ​ចរន្ត​ភ្លើង ​ហើយ​បង្ក​ជា​ការ​ផ្ទុះ ​សេ​ឡើង​តែម្ដង ក្រុម​ប៉ូលិស​ពន្លត់​អគ្គីភ័យ​ ខាងលើ​នោះ​ក៏ បាន​បញ្ជាក់​ទេ​ថា ត្រឹមតែ​មួយ​នាទី​ប៉ុណ្ណោះ មានការ​ខូចខាត​បណ្ដា​ញ​ខ្សែ​ច្រើន ហើយ​ហើយ​ខូចខាត ​ឆេះ​ទាំងស្រុង​នូវ​ប្រអប់ ​កា​បី​ន​ភ្លើង​ផងដែរ គេ​បាន​បន្តទៀតថា សំណាង​ហើយ​ដែល​ភ្លើង​ មិន​ឆ្លង​ចូល​ទៅ ដល់​ក្នុងផ្ទះ​ប្រជាពលរដ្ឋ កុំ​អី​វីវរ​កាន់ តែ​ធ្ងន់​តែម្ដង។

ជុំវិញករណីអគ្គីភ័យខាង លើនេះបង្ករឡើងខ្សែរ ភ្លើងធ្លាក់និងចងផ្អោប គ្នាយ៉ាងរញ៉េរញ៉ៃបណ្តាល អោយមានការផ្ទុះ សេរខ្សែរនិងបង្ករជា អណ្តាតភ្លើងឆាបឆេះ បែបនេះលោកអធិការ នគរបាលក្រុងប៉ោយ ប៉ែតអំពាវស្នើរសុំអោយ ខាងបណ្តាញអគ្គីសនី ក្រុងប៉ោយប៉ែតត្រួត ពិនិត្យឡើងវិញនៅប្រព័ន្ធ ខ្សែរភ្លើង ធ្លាក់រញ៉េរញ៉ៃបែបនេះ អាចបង្ករអោយមាន គ្រោះថ្នាក់ដល់អាយុជីវិត មនុស្សជាមិនខានឡើយ ជាពិសេសក្រុមហ៊ុន ប្រពន្ធខ្សែរអុបទិស ដូចជាខ្សែរកាបខ្សែរ ហ្វៃហ្វាយជាដើម មេត្តាចូលរួមត្រួតពិនិត្យ ឡើងវិញផង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *