កសិដ្ឋាន​ដាំ​បន្លែ​ អត់​គីមី​លើទឹក ​ភូមិ​ទួល​ខ្សាច់ កំពុង​ដំណើរ​ ការ​ឆ្ពោះ​ទៅ​រក​ភាព ​ជោគជ័យ

(ខេត្តកំពង់ឆ្នាំង)៖ កសិដ្ឋាន​ដាំ​បន្លែ​ក្នុង ​ទុយយោ​លើទឹក​( អេ​ជវ័ន ហៃ​ដ្រូ​ផូ​និក ) កើតមាន​ថ្មី​មួយទៀត​ហើយ ស្ថិតនៅ​ក្នុងភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ទើបតែ​ដំណើរ ការ​បាន​ជាង​៤​ខែ និង​កំពុង​ដំណើរ​ ការ​ឆ្ពោះ​ទៅ​រក​ភាព​ជ័យ ដោយសារតែ ​ម្ចាស់​កសិដ្ឋាន​នេះ ជា​និស្សិត​កសិកម្ម ធ្លាប់​ទៅ​រៀន​បច្ចេកទេស​កសិកម្ម នៅ​ប្រទេស​អ៊ីស្រាអែល។

លោក ជ័យ វាសនា ជា​បុគ្គលិក​កសិដ្ឋាន ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​និយាយ​ឲ្យ​ដឹង​ថា ម្ចាស់​កសិដ្ឋាន​មួយ​នេះ ឈ្មោះ លោក ចាប វិបុល ធ្លាប់​និយាយ​ឲ្យ​ដឹង​ថា លោក​ជា​និស្សិត​កសិកម្ម ទៅ​រៀន​បច្ចេក ទេស​កសិកម្ម​នៅ ​ប្រទេស​អ៊ីស្រាអែល។

កន្លងមក ​ដោយមាន​ចំណូល​ចិត្ត ​លើ​ការងារ​កសិកម្ម តែ​ខ្វះ​ដើមទុន លោក​ក៏បាន​ដាក់ ​ភាគហ៊ុន​៣​នាក់ គឺ​ ១​.ម្ចាស់​ដី, ២​.ម្ចាស់​ទុន ,និង ៣​គឺ​រូបលោក​ជា​អ្នក ​មាន​បច្ចេកទេស​ដាំ​ដុះ បាន​ឯកភាពគ្នា ​កសាង​រោង​កសិដ្ឋាន ​ដាំ​បន្លែ​នេះ​ឡើង នៅ​លើដី​ទំហំ​១២​គុណ​និង​២៧​ម៉ែត្រ អស់​ទឹកប្រាក់​ ជិត​២​ម៉ឺន​ដុល្លារ នៅ​ក្នុង​ខែ​កក្កដា កន្លង​មក​នេះ។

កសិដ្ឋាន​ដាំ ​បន្លែ​លើទឹក​នេះ បាន​ចាក់សាប​ពីក្រោម និង​ធ្វើ​ដំបូល និង​ជញ្ជាំង​បាំង​ដោយ ​សំណាញ់​ការពារ​កម្ដៅ និង​ការពារ​សត្វល្អិត បំពាក់​ប្រព័ន្ធ​ទុយ យោ​ម៉ាស៊ីន​បូមទឹក និង​ប្រព័ន្ធ​សាច​ទឹក តាម​ស្តង់ដារ ទិញ​ពី​ប្រទេស​ថៃ និង​បំពាក់​ផ្ទាំង​ កញ្ចក់​សូ​ឡា ប្រើ​ភ្លើង​បូមទឹក ​ដោយ​ពន្លឺ​ព្រះអាទិត្យ។

ចំណែក​ពូជ​បន្លែ ប្រើ​ពូជ​នៅ​ក្នុង​ស្រុក​ខ្លះ និង​ពូជ​ពី​ប្រទេស​ថៃ​ខ្លះ​ ហើយ​បាន​ដំណើរ​ការ ​ដាំដុះ​បន្លែ​មាន​  សាលាដ​ធម្មតា សាលាដ​ក្រហម ស្ពៃ​កា​ឆ​យ និង​ខាត់ណា និង​បេះ​លក់​បាន​២ ​លើក​មក​ហើយ មានតម្លៃ​ ក្នុង​១​គីឡូក្រាម ពី​៨០០០​រៀល ​ទៅ​១២០០០​រៀល ដែល​អ្នក​កុម្ម៉ង់ ​ទិញ​មួយ​ចំនួន​ គឺជា​ម្ចាស់​អាហារដ្ឋាន និង​មួយចំនួន​ជា ​អតិថិជន​នៅ​ ក្នុង​មូលដ្ឋាន ដោយ​ក្នុង​១​ខែៗ ​អាច​លក់​បាន​ថវិកា ប្រមាណ​១​ពាន់​ដុល្លារ។

លោក ជ័យ វាសនា បាន​ឲ្យ​ដឹងទៀតថា​ ចំពោះ​ការដាំ ដុះ​ថែទាំ​វិញ ក៏​មិន​ស្រួល ​ប៉ុន្មាន​ដែរ​ គឺ​ត្រូវ​តាម​ដាន​ប្រព័ន្ធ ​បូមទឹក​ជាប្រចាំ និង​ពិនិត្យមើល PH​ទឹក ក្នុង​១​ថ្ងៃ​៣​ដង គឺ​បើ​ខ្វះ​PH ស្លឹក​បន្លែ​នឹង ​ស្លោក​ផ្នែក​ខាងក្រោម ហើយ​ការដាំដុះ​ នេះ​មិន​ប្រើ​ជីគីមី​ឡើយ។

ចំណែក​ពេល វេលា​ដាំ​ដុះ​វិញ​មាន ​រយៈពេល​ពី​១​ខែ ទៅ​១​ខែ​កន្លះ ទើប​ទទួល​ផល ចំពោះ​ការទិញ​យក​ទៅ​ទទួលទាន គឺ​បន្លែ​នេះ​ទុក ​បាន​យូរថ្ងៃ​ និង​មាន​ឱជារស ​ឆ្ងាញ់​ពិសា មិន​ប៉ះពាល់​សុខភាព​ឡើយ។

ដូច្នេះ​បើ​ត្រូវការ អាចមក​ទិញ​បាន ​មាន​ទីតាំង​នៅ​ ខាង​ជើងវត្ត​ទួល​ខ្សាច់ ក្នុង​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *