នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងលក់ស្រាក្លែងបន្លំម៉ាកសញ្ញា និងឃាត់ខ្លួនមនុស្ស២នាក់ នៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃក្រសួង​ មហាផ្ទៃសហការជាមួយ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបទីលក់ស្រា ក្លែងបន្លំម៉ាកសញ្ញា មួយកន្លែង យីហោ “តុលាលក់ ស្រាគ្រប់ប្រភេទ” និងឃាត់ខ្លួនមនុស្ស បានចំនួន២នាក់ ហេតុការណ៍ នេះកើតឡើងនៅ រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតក្បែរសាលា បាលិលេយ្យ២ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ ដែលឃាត់ខ្លួន ១.ឈ្មោះ ថៃ ម៉ាឡា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជាម្ចាស់ហាងយីហោ  “តុលាលក់ស្រា គ្រប់ប្រភេទ” រស់កន្លែងទីតាំងខាងលើ ២.ឈ្មោះសេន សាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករលក់ ស្រានៅទីតាំងខាងលើ។

លោកឧត្តម សេនីយត្រី ចាប សុផាន់ឬទ្ធិ ស្នងការរងទទួល ការងារប្រឆាំងបទល្មើស​ សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ពេលឆែកឆេរ នេះសមត្ថកិច្ចបាន រកឃើញបទល្មើស ១.ក្លែងបន្លំម៉ាកសញ្ញា ទី២. បិទតែមពន្ធគយក្លែងក្លាយ ទី៣.សំបកកេសស្រាក្លែង ក្លាយផងដែរ ហើយ សមត្ថកិច្ចនិងតាម ដានពិនិត្យទៅលើ គុណភាពស្រាបន្តទៀត។

លោកបន្តថា ការអនុវត្តឆែកឆេរ ទីតាំងខាងលើនេះ ដោយទទួលបាន ពាក្យបណ្តឹងមកពី ក្រុមហ៊ុននាំចូលផ្តាច់មុខ និងមានការ សម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អបសាលាដំបូងខេត្ត បន្ទាយមានជ័យ ទើបសមត្ថកិច្ច ឈានដល់វិធានការ អនុវត្តលើទីតាំងនេះតែម្តង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដក ហូតវត្ថុតាងមាន ស្រាក្រហមក្លែង បន្លំម៉ាកសញ្ញាPenfold Bin2 Bin8 Bin707 Bin128 Bin407 Bin389, ស្រាចំនួន ២២៤កេស ស្មើរនឹង១,៤៨៨ដប ,ស្រាក្រហម ៨៨ចំនួន១៣២ កេសស្មើរនឹង ១៥៨៤ដប, ប្រអប់៩៣ដប ស្មើរនឹង៩៣០សន្លឹក, ស្ទីគ័រ៥២ដុំស្មើរនឹង៥២០០សន្លឹក, សំបកកេស៤០០ដុំស្នើរនឹង១០,០០០កេស (ក្លែងក្លាយ រំលោភកម្ម សិទ្ធបញ្ញា)។

ក្រោយពីបិទ ទីតាំងលក់ស្រា ខាងលើ វត្ថុតាងនិងជន សង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថ កិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ បន្តតាមនីតិវិធី។ ពាក់ព័ន្ធការចុះ បង្ក្រាបទីតាំងលក់ស្រា ក្លែងបន្លំម៉ាកសញ្ញានេះ មហាជនស្នើរ ឲ្យសមត្ថកិច្ចបន្តត្រួត ពិនិត្យតូបលក់ ស្រានៅតាមច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែតជាបន្ត ដោយសង្ស័យថា តូបមួយចំនួនអាចនិងមាន បទល្មើសដូចករណី ខាងលើនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *