បុរសម្នាក់សតិមិនគ្រប់ ឃើញរថយន្តគេ ចតទុកសោរមិនដក ក៍ចូលបញ្ឆេះបើក ក្នុងល្បឿនលឿន ជ្រុលធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យរថយន្តខ្ទេច និងស្លាប់ខ្លួនឯង នៅក្នុងរថយន្ត

(ខេត្តស្ទឹងត្រែង)៖ បុរសមានសតិមិនគ្រប់ លួចបើករថយន្តគេខណៈ ដែលម្ចាស់រថយន្ត ទុកចតចោល មិនដកសោចេញ បានបើកចេញខណៈ ពេលដែលខ្លួនមិនមានជំនាញ ក៏បើកក្រឡាប់ជាច្រើន ត្រឡប់បណ្តាលអោយ ស្លាប់គាប់និងរថយន្ត ហេតុការនេះកើតឡើង កាលពីថ្ងៃទី២៩ ខែវិច្ចិកាឆ្នាំ២០១៩វេលាម៉ោង ១៤និង២០នាទី ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាសពជនរងគ្រោះ មានឈ្មោះ សែម សេរីវណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង ចំណែកម្ចាស់រថយន្ត មានឈ្មោះប៊ុន ជាមានទីលំនៅ រស់នៅក្នុងភូមិ ឃុំកើតខាងលើរីឯ រថយន្តរងការខូចខាត នោះប្រភេទរថយន្ត កាមរីបាឡែន ព៌ណស្កពាក់ស្លាក លេខភ្នំពេញ ២x៩២២៤។

សមត្ថកិច្ចបានអោយ ដឹងទៀតថាជនរង គ្រោះជាមនុស្ស បាត់បង់សតិ និងមានស្មារតី មិនសូវគ្រប់គ្រាន់ ហើយវង្វេង វង្វាន់ម្តងម្កាល ក្រោយប្រទះឃើញរថយន្ត គេទុកនៅផ្ទះ ក៍បើកទ្វាឃើញ សោរជាប់នឹងរថ យន្តក៍បញ្ឆះជិះបើក ចេញធ្វើប្រងើយ តែបើកបរស្ថិត ក្នុងល្បឿនលឿន តែម្តងពេលនោះមិន បានប៉ុន្មាន ក៍រ៉េចង្កូត ជ្រុលទៅធ្លាក់ ប្រឡាយស្នាមភ្លោះ បណ្តាលអោយបាត់ បង់ជីវិតភ្លាមៗតែម្តង។

សត្ថកិច្ចបាន ប្រាប់អោយដឹង បន្ថែមទៀតថាបើយោង តាមការរៀបរាប់ ពីម្ចាស់រថយន្តខាង លើបានអោយដឹងថា មុនពេលកើតហេតុរថយន្ត ខាងលើជារបស់ខ្លួន ត្រូវគេខ្ចីជិះ ហើយខ្លួននៅឯចំការ ក្រោយមក គេខលទូរស័ព្ទប្រាប់ថា គេបានយករថយន្ត មកទុកនៅផ្ទះវិញហើយ តែមិនបានដកសោរ ចេញនោះទេ។

បុរសខាងលើបា នបន្តរទៀតថាស្រាប់ តែមួយសន្ទុះក្រោយ មកទៀត មានគេទូរស័ព្ទប្រាប់ មកលោកទៀតថា រថយន្តរបស់លោក ត្រូវគេបើកក្រឡាប់ ខ្ទេចអស់ហើយ ហើយអ្នកបើកនោះ បានស្លាប់បាត់ទៀត ទើបធ្វើអោយ រូបគាត់រួតរះប្រញាប់ មកពីចំការ ឃើញរថយន្តខ្ទេចមែន ចំណែកឯអ្នកស្លាប់ នៅក្នុងរថយន្ត នោះក៍មិនស្គាល់ទៀត។

បន្ទាប់ពីកើតហេតុ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តភ្លាៗ នៅចំណុចខាងលើនេះ ប្រជាពលរដ្ឋរស់ នៅក្បែរកន្លែងកើត នោះបាននាំគ្នាជួយសង្គ្រោះ ជនរងគ្រោះតែអកុសល់ជន រងគ្រោះបានស្លាប់បាត់បង់ អាយុជីវិតនៅក្នុង រថយន្តបាត់ទៅហើយ។

ក្រោយកើតហេតុ កម្លាំងនគរបាល ចរាចរណ៍ជើងគោក នៃអធិការនគរបាល ក្រុងស្ទឹងត្រែងបានមក ដល់កន្លែងកើត ហេតុនិងចុះពិនិត្យ ជុំវិញកន្លែងចំណែក សាកសពកម្លាំងជំនាញបាន ពិនិត្យរួចរាហើយ  និងប្រគល់ ជូនគ្រួសារសពដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត អូសយកទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដោះស្រាយតាម នីតិវិធីច្បាប់ ពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *