កម្លាំង​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀនធ្វើការ បង្ក្រាបជនសន្ស័យ ចំនួន៤នាក់ប្រុស ២ស្រី២ពីករណី ជួញដូរគ្រៀងញៀន…!!

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាល​ការិយាល័យ ​ប្រឆាំង​គ្រឿងញៀន នៃអធិការនគរបាល ក្រុងអូរស្មាច់ បានសហការ​ជាមួយ ​កម្លាំងនគរបាល​ប៉ុស្តិ៍ ​រដ្ឋបាលសង្កាត់អូរស្មាច់ ដឹកនាំដោយលោក ព្រះរាជអជ្ញាអម សាលាដំបូងខេត្ត និងលោកស្នងការរង ទទួលផែនការងារ ប្រឆាំងបទ ល្មើសគ្រឿងញៀន ចុះ​បង្ក្រាប​ ករណីជួញដូរចែក ចាយនិងប្រើប្រាស់​ ដោយ​ខុសច្បាប់​នូវ​ សារធាតុ​ញៀនចំនួន០២ ករណី ស្ថិត​នៅ​ ចំណុច​ភូមិអភិវឌ្ឍន៍ និងភូមិភ្នំស្រួច សង្កាត់​អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតឈាន​ដល់​ធ្វើ ការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន០៤នាក់ ស្រី០២នាក់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១២និង​២០នាទី  ។

ដោយជនសង្ស័យ​ទាំង ០៤ នាក់ មាន​ទី​១-​ឈ្មោះ ដា ស៊ីណា ​ហៅ​ក្អូន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ​  មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​, ទី​២-​ឈ្មោះ សារឿន ណែត ភេទ​ស្រី អាយុ២០ ឆ្នាំ​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​៣-​ឈ្មោះ ហ៊ុន ឈៀវ ភេទ​ប្រុស អាយុ២០ ឆ្នាំ មាន​សារធាតុ​ ញៀន​ក្នុង​ខ្លួន អ្នកទាំង៣នាក់ មាន​ទីលំនៅ ​ភូមិ​អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង និងទី៤- ឈ្មោះ លី សុខណា ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​)។

បន្ទាប់​ពី​កម្លាំង ​សមត្ថកិច្ច​នគរបាល ​ជំនាញ​ធ្វើការ​ឃាត់ខ្លួន ​បាន​នៅ​ក្នុង​នោះ​ដកហូត ​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ​(ICE)ចំនួន ០៤ កញ្ចប់ (ធំ ០១ តូច ០៣) ស្មើនឹង​៩៤.៩៩ ក្រាម ទាំង​សំបក​, ថ្នាំ​មេតំហ្វេតាមីន (WY) ចំនួន ៥១២ គ្រាប់​ ជញ្ជីង​ថ្លឹង​គ្រឿង ញៀន​ចំនួន ០១ គ្រឿង​,  ទូរស័ព្ទ​ដៃ​ចំនួន​០១ គ្រឿង អត្តសញ្ញណប័ណ្ណ០១ សន្លឹក និងឧបករណ៍ ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ នគរបាល​ជំនាញ​រៀបចំ ​កសាង​សំណុំរឿង ​ប​ញ្ចូ​ន​ទៅ​សាលា ដំបូង​ខេត្ត ដើម្បី​ចាត់ការ ​តាម​ផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *