អភិបាលខេត្តកំពត អំពាវនាវដល់ពល រដ្ឋចូលរួមធ្វើឲ្យបរិស្ថាន ក្រុងកំពតក្លាយ ជាក្រុងគំរូ

(ខេត្តកំពត)៖ លោកអភិបាលខេត្តកំពត បានអំពាវនាវដល់ ប្រជាពលរដ្ឋ អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ សិស្សានុសិស្ស កងកម្លាំង មន្ត្រីរាជការ និងមន្ទីរ ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវចូលរួម សម្អាតបរិស្ថាន ចេះទុកដាក់កាក សំណល់ប្រើប្រាស់ ប្រចាំថ្ងៃឲ្យបានល្អ ដើម្បីរួមចំណែក ធ្វើឲ្យបរិស្ថានក្រុងកំពត មានសោភ័ណភាព ល្អស្អាត អាចទាក់ទាញ ភ្ញៀវទេចរមកកម្សាន្ត កាន់តែច្រើន ក្នុងពិធីបុណ្យ សមុទ្រខាងមុខ និងប្រែក្លាយភូមិ សាស្ត្រក្រុងកំពតទាំង មូលទៅជាក្រុងគំរូ។

ការថ្លែងបែបនេះ ជាប្រសាសន៍ របស់លោក ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងពិធីប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកាឆ្នាំ ២០១៩ ក្រោមប្រធានបទ “ភូមិស្អាត សុខភាពល្អ” ស្ថិតនៅមាត់ព្រែកកំពត នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា កំពតជាខេត្តទេសចរ បែបធម្មជាតិ និងវប្បធម៌ដ៏ ទាក់ទាញបំផុតមួយរបស់កម្ពុជា សកត្តានុពល និងធនធានធម្មជាតិ សំបូរបែបរបស់ ខេត្តកំពតបានជំរុញ ដល់ក្រុមហ៊ុនវិនិយោគ ជាច្រើនចូល មកបណ្តាក់ទន់។

ក្នុងនោះវិស័យទេសចរណ៍ បានដើរតួយ៉ាងសំខាន់  គិតត្រឹមខែ តុលាឆ្នាំ២០១៩ ភ្ញៀវទេសចរមកកម្សាន្ត សរុបប្រមាណជិត ១លាន៥សែន២ម៉ឺននាក់។

លោកបានបន្ត ថាបុណ្យសមុទ្រ លើកទី៨ ជុំទី២នៅ ក្រុងកំពត នឹងចាប់ ពីថ្ងៃទី២០,២១, ២២ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ហើយរដ្ឋបាល ខេត្តបាននិងកំពុង យកចិត្តទុកដាក់ខិត ខំរៀបចំកែលម្អសោភ័ណភាព តាមដងផ្លូវ តាមសួនច្បារ ទីសារធារណៈតាមមាត់ ព្រែកដើម្បីជាការទាក់ ទាញចំណាប់អារម្មណ៍ ពីភ្ញៀវជាតិ អន្តរជាតិមកទស្សនា លើទឹកដីខេត្តកំពត ឲ្យកាន់តែច្រើនឡើងៗ។

ដូច្នេះដើម្បីធានានូវ គុណភាពបរិស្ថាន សោភ័ណភាព ទីប្រជុំជន និងសុខភាពសា ធារណៈល្អប្រសើរ លោក ជាវ តាយ អំពាវនាវដល់ មហាជនទូទៅ សូមចូលរួម ធ្វើអនាម័យ រៀបចំសោភ័ណភាព សម្អាតតាមលំនៅស្ថាន និងចេះទុក ដាក់សំរាម-សំណល់រាវ រឹង ឲ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាមតាម ប្រភេទដូចជា សំណល់អាច កែច្នៃបាន (អេតចាយ)  សំណល់សរីរាង្គ (សំណល់ផ្ទះ បាយធ្វើជាជីកំប៉ុស) សំណល់ផ្ទុកសារ ធាតុគ្រោះថ្នាក់ ឬអេឡិចត្រូនិច (ថ្មពិលទូរសព្ទ ទូរទស្សន៍) និងសំណល់ប្លាស្ទិក ដើម្បីប្រែក្លាយសំណង់ មួយចំនួនឱ្យមានតម្លៃ សេដ្ឋកិច្ចនឹងកាត់ បន្ថយបរិមាណសំណល់នៅ ទីលានសាធារណៈ គឺសំដៅធ្វើយ៉ាង ឲ្យបរិស្ថានក្រុងកំពត មានសោភ័ណល្អស្អាត ក្លាយជាក្រុងគំរូ។

ដោយឡែក ប្រធានមន្ទីរ បរិស្ថានខេត្ត លោក ស៊ុយ ធា បានឲ្យដឹងថា ទិវាបរិស្ថាន ជាតិ២៣ វិច្ឆិកា មានគោលបំណង សំខាន់ចំនួនពី ទី១ បំផុសចលនា ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ សិស្សនិស្សិត គ្រប់ភូមិសិក្សា ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណ ភាពទីក្រុង ទីផ្សារ និងមជ្ឈ មណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែក កសាងកម្ពុជាល្អស្អាត និងភាពស្រស់បំព្រង ទី២ បង្កលក្ខណៈរៀបចំ បរិស្ថានឲ្យបានល្អប្រសើរ សម្រាប់ពិធីបុណ្យ សមុទ្រខាងមុខ។

ទាក់ទងនិងបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណ្ឌភាពនេះដែរ យុវសិស្សនិងយុវជន កាកបាទក្រហម  បានបង្ហាញអំពី ចំណាប់អារម្មណ៍ និងការយល់ឃើញ របស់ខ្លួនដែរថា ក្នុងនាមយុវជនជំនាន់ ក្រោយ ចង់ឃើញ ក្រុងកំពតមាន បរិស្ថានអនាម័យ និងសោភ័ណ្ឌភាព ស្រល់ស្អាត ដូចការអំពាវនាវ របស់លោកអភិបាល ខេត្តខ្លាំងណាស់ ។

យុវសិស្សរូបនោះបាន ស្នើរឲ្យមានការចូលរួម ទាំងអស់គ្នាដើម្បីលើក កម្ពស់អនាម័យ បរិស្ថាន និងសោភ័ណក្រុង និងខេត្តកំពតទាំង មូលឱ្យកាន់តែស្រស់បំព្រង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *