លោក កែន សត្ថា ដឹកនាំកិច្ចប្រជុំ ប្រតិទិនការងារ កសាងផែនការ ការអភិវឌ្ឍន៍រយៈ ពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប

(ខេត្តកែប)៖ សេចក្តីព្រាងស្ដីពី ប្រតិទិនការងារ កសាងផែនការ អភិវឌ្ឍន៏រយៈពេល ប្រាំឆ្នាំរបស់រដ្ឋ បាលខេត្ត និងសេចក្តីព្រាង សេចក្តីសម្រេចគោល ការណ៍ណែនាំផ្នែក គោលនយោបាយ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ត្រូវបានដាក់ជូន គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេសក្រុមប្រឹក្សា ខេត្តកែប នារសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងអង្គប្រជុំ លោក កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈ កម្មាធិការសម្រប សម្រួលបច្ចេកទេស បានមានប្រសាសន៍ថា ដំណើរការនៃការ កសាងផែនការអភិវឌ្ឍន៍ ជាងពេល៥ឆ្នាំ របស់ខេត្តកែប ត្រូវតែរៀបចំតាម សេចក្តីណែនាំ បច្ចេកទេស និងត្រូវមាន ប្រតិទិនច្បាស់លាស់។

លោកអភិបាលខេត្ត បានបន្ថែមទៀតថា សមាជិក សមាជិកា របស់គណៈកម្មការ សម្របសម្រួល បច្ចេកទេស នាពេលនេះ ត្រូវតែពិនិត្យ និងផ្ដល់យោបល់ ទៅលើឯកសារចំនួនពីរ គឺប្រតិទិនការងារក សាងផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំរបស់ខេត្ត និងសេចក្តីព្រាង សេចក្តីសម្រេចគោល ការណ៍ណែនាំផ្នែក គោលនយោបាយ របស់ក្រុមប្រឹក្សា ខេត្តឲ្យបានហ្មត់ចត់ ព្រោះឯកសារទាំង ពីរនេះពិតជា មានសារសំខាន់ណាស់ សម្រាប់គាំទ្រដំណើរ ការនឹងការចាប់ផ្ដើម នៅការកសាងផែន ការអភិវឌ្ឍរយៈ ពេល៥ឆ្នាំរបស់ខេត្ត ឲ្យមានប្រសិទ្ធភាព និងភាពអាចអនុវត្ត បានដោយជោគជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *