អាជ្ញាធរខេត្តបន្ទាយមាន ជ័យអគុណដល់រដ្ឋ បាលខេត្តស្រះកែវ ដែលបានទប់ស្កាត់ បង្ក្រាបទណ្ឌិត សមរង្សីនិង បក្ខពួកនៅថ្ងៃទី៩ បានសម្រេច

(ខេត្តបន្ទាយមានជ័យ)៖ ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះអាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានបើកកិច្ច ប្រជុំនៅសាលប្រ ជុំខេត្តបន្ទាយមានជ័យ អគុណដល់រដ្ឋបាល ខេត្តស្រះកែវដែលបាន សហការ គ្នាយ៉ាងស្អិតរមួតធ្វើការទប់ ស្កាត់បង្ក្រាបទណ្ឌិត សមរង្សីនិងបក្ខពួកនៅ ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងមកដែលក្រុម ទណ្ឌិតសមរង្សីនិងបក្ខ ពួកចង់ប្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ និងព្រះមហាក្សត្រ បានជោគជ័យ។
លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅថ្ងៃទី៩នោះលោកបាន ស្នើសុំឲ្យសមភាគីថៃ ក្នុងជំនួបប្រជុំទ្វេភាគី បន្ទាន់មួយ រវាងអាជ្ញាធរខេត្ត បន្ទាយមានជ័យ និងខេត្តស្រះកែវ ដើម្បីពឹងពរក្នុងគ្រា មានអាសន្នកាលពី ម៉ោង៥ល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នាក់ការ គយថៃ នៃច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹកជំនួប នោះមានការចូលរួម​ពីមន្ត្រីអាជ្ញាធរ ពិសេសលោក មេបញ្ជាការកងកម្លាំង គ្រប់កងឯកភាព និងអាជ្ញាធរក្រុង ស្រុកជាប់ព្រំដែន នៃភូមិសាស្ត្រ ខេត្តទាំងពីរ ជាខេត្តសម្ព័ន្ធ មេត្រីភាពនិង សហប្រតិបត្តិការ។

ក្នុងកិច្ចប្រជុំ នោះអាជ្ញាធរ កងកម្លាំងថៃនៅ ខេត្តស្រះកែវសន្យា ធ្វើតាមការចង់បាន របស់អាជ្ញាធរ កម្ពុជាករណីទប់ស្កាត់ បង្ក្រាបទណ្ឌិតសម រង្សីនិងបក្ខពួកដោយ មិនឲ្យប្រើប្រាស់ឆ្លង កាត់ទឹកដីថៃមកប្រ ទេសកម្ពុជាតាម ច្រកព្រំដែនអន្តរជាតិ ខ្លងលឹកស្រុកអារញ្ញ ប្រាថេតខេត្តស្រះកែវ មកច្រកព្រំដែនអន្តរ ជាតិប៉ោយប៉ែតខេត្ត បន្ទាយមានជ័យឡើយនា ថ្ងៃទី៩ខែវិច្ឆិកាឬនៅថ្ងៃ បន្ទាប់ទៀតជាដាច់ខាត ។

ក្នុងកិច្ចប្រជុំនោះ លោកវរ៉ាផាន់ សុវាណុន អភិបាលខេត្ត ស្រះកែវ នៃព្រះរាជាណាចក្រថៃ បានសន្យា ធ្វើតាមការចង់បាន របស់អាជ្ញាធរកម្ពុជា ដូច្នេះពេលទទួលសំណើ ពឹងពររកសុំកិច្ចសហការ អនុវត្តន៍ ការទប់ស្កាត់ក្រុមឧទ្ទាម ក្រៅច្បាប់និងបក្ស ពួកកម្ពុជាមានទណ្ឌិតសម រង្សីជាមេខ្លោងដែល ប្រកាស យកទឹកដីប្រទេសថៃ ដោយឡែកខេត្តស្រះកែវ ពិសេសច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលប្រទេសថៃ គឺឈមនឹងច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹកជា ច្រកផ្លូវឬមូលដ្ឋាន មាតុភូមិនិវត្តន៍ចូលមកកម្ពុជានា ថ្ងៃទី៩ខែវិច្ឆិកានេះ ។

ការចូលមកនេះ នៃក្រុមឧទ្ទាមក្បត់ ជាតិទាំងនេះត្រូវ អាជ្ញាធរកម្ពុជាចោទថា ក្នុងបំណងផ្តួលរលំរ ដ្ឋាភិបាលកម្ពុជា ស្របច្បាប់ដែលដឹក នាំដោយគណបក្ស ប្រជាជនកម្ពុជា ។

លោម អ៊ុំ រាត្រី និង លោកវរ៉ាផាន់ សុវាណុន បានចាត់ទុក ខ្លឹមសារនៃស្មារតី ពីជំនួបនោះថាក្នុងគោល បំណងរក្សា ការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយ និងកិច្ចសហ ប្រតិបត្តិការនៅតាម បន្ទាត់ព្រំដែនទាំងពីរ។

លោក អ៊ុំ រាត្រី បានពឹងពាក់ដល់ អាជ្ញាធរ កងកម្លាំងគ្រប់ ប្រភេទរបស់ អាជ្ញាធរថៃ នៅខេត្តស្រះកែវ  ពិសេសច្រកកទ្វារ ព្រំដែនអន្តរជាតិ ច្រកតំបន់ ច្រករបៀងឲ្យជួយ សហការផ្តល់ ព័ត៌មានរហ័ស និងទប់ស្កាត់ បង្ក្រាបក្រុមឧទ្ទាម ក្រៅច្បាប់កម្ពុជាទាំង ឡាយដែលមានទណ្ឌិតសម រង្សីជាមេខ្លោង កុំឲ្យប្រើ ប្រាសទឹកដីប្រទេសថៃ ឬដោយឡែកខេត្តស្រះកែវ ច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក ប៉ោយប៉ែតជាច្រក ឬមូលដ្ឋានចូល មកកម្ពុជាឲ្យសោះ ។

ជាងនេះទៅទៀត លោកអ៊ុំ រាត្រី ក៏បានសុំជូន ខិតប័ណ្ណមានខ្លឹមសារ ឈ្មោះនិងរូបថតជន កម្ពុជាដែល ត្រូវចោទថាជាក្រុម ឧទ្ទាមក្បត់ជាតិយ៉ាង តិចចំនួន១៨នាក់ ដែលនគរបាល ខេត្តបន្ទាយមានជ័យ បានបិទប្រកាស និងផ្សព្វផ្សាយដើម្បីចាប់ ខ្លួនតាមដីការបស់ អយ្យការនៃតុលាការ កម្ពុជាផងដែរ ដើម្បីពឹងពាក់សហការ ចាប់ខ្លួនបញ្ចូនមក កម្ពុជាផងដែរ ។

បញ្ជាប់កិច្ចប្រជុំនោះ រដ្ឋាលខេត្តបានធ្វើ ពិធីជប់លាងមួយយ៉ាង ធំដល់រដ្ឋបាលខេត្ត ស្រះកែវដែលបាន យកចិត្តទុកដាក់ យ៉ាងស្អិតរមួតក្នុង កាបង្ក្រាបក្រុមឧទ្ទាម ក្រៅច្បាប់កម្ពុជាទាំង ឡាយដែលមានទណ្ឌិត សម រង្សីជាមេខ្លោងកុំ ឲ្យប្រើប្រាស់ទឹកដី ប្រទេសថៃជាចំណត ចូលមកស្រុកខ្មែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *