លោកអោមចន្ថា អភិបាលរងខេត្ត ចូលរួមបើកសិក្ខា សាលាស្តីពីការពិ គ្រោះយោបល់ ការកំណត់តំបន់ បេតិកភណ្ឌធម្មជាតិ វប្បធម៌

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅក្នុ ងសាលប្រជុំមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកសិក្ខា សាលាស្តីពីការកំណត់ តំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ដោយមាន កាចូលរួមលោក ម៉ុមថានី រដ្ឋលេខាធិការ ស្រសួងបរិស្ថាន លោកអោមចន្ថា អភិបាលរងខេត្តតំណាង លោកអ៊ុំរាត្រីអភិបាលខេត្ត បន្ទាយមាជ័យ លោកយឹមលីប្រធាន មន្ទីរបរិស្ថានខេត្តនិង សិក្ខាកាមចូលរួម៨៤នាក់។

ក្នុងសិក្ខាសាលានោះ លោកអោមចន្ថាបាន មានប្រសាសនាន៍ថាសិក្ខា សាលានេះចង់បង្ហាញការ ពិគ្រោះយោបល់ជាផ្នែក មួយដើម្បីឆ្លើយតប ទៅនិងដោយដៅយុទ្ធ សាស្ត្ររបស់រដ្ឋាភិបាល កម្ពុជាក្នុង ការប្រមូលធាតុ និងបង្កើនការចូល រួមថែរក្សាការពារ និងអភិរក្សសម្បត្តិ បេតិគិភ័ណ្ទជាតិនៅ ក្នុងតំបន់ ការពារធម្មជាតិ ដោយនិរន្តភាពក៏ដូច ជាការពង្រឹងតួនាទី របស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមការពារ និងអភិរក្សធន ធានធម្មជាតិផងដែរ។

ក្នុងសិក្ខាសាលានោះ ដែរលោកម៉ុមថានី បានមានប្រសាសន៍ ដែរថាដោយសារកំណើន ​របស់ប្រជាជន  មានការកើនឡើង នៃតម្រូវការទីផ្សារ ការប្រែប្រួល​អាកាសធាតុ និងការបំពុលបរិស្ថាន ជាដើមបានធ្វើ ឲ្យធនធានធម្មជាតិ និងសម្បត្តិបេតិក ភណ្ឌដែលមានតម្លៃ ប្រវត្តិសាស្ត្រមិនអាច កាត់ថ្លៃបាន​​ ​សឹករេចរឹល​ និងទទួល​រងនូវ ផលប៉ះពាល់​ នាពេលបច្ចុប្បន្ន នេះយ៉ាងខ្លាំង។

ដោយឡែក នៅខេត្តបន្ទាយមាន ជ័យសព្វថ្ងៃនេះមាន សកម្មភាពឈូសឆាយ កាប់ឆ្ការ ដុត​ និងរុករាន​​ដី ព្រៃរបស់ រដ្ឋដោយខុសច្បាប់ក្នុង តំបន់ការពារធម្មជាតិ ដូចជាករណីតំបន់ ការពារទេសភាពប្រាសាទ បន្ទាយឆ្មារ ដើម្បីកាន់កាប់ជា កម្មសិទ្ធិផ្ទាល់ខ្លួននិង ​ដើម្បីធ្វើចរាចរលក់ ទិញជាដើម។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាដើម្បីឆ្លើយ តបទៅនឹងបញ្ហាប្រឈម ផ្នែកបរិស្ថាន និងធនធានធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិងកំពុងចាត់ វិធានការជាបន្តបន្ទាប់ លើការការពារ និងអភិរក្ស​​​​ធនធាន ធម្មជាតិ និងជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព ក្នុងការធានានូវការ ​​ប្រើ​ប្រាស់និងការគ្រប់​គ្រង ធនធានធម្មជាតិនិង ការអភិរក្សសម្បត្តិបេតិក ភណ្ឌសម្រាប់ មនុស្សគ្រប់ជំនាន់ ដោយទាមទារឲ្យ មានការចូលរួមពី អ្នកពាក់ព័ន្ធនៃក្រសួង ស្ថាប័នរដ្ឋ ​វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការមិនមែន​រដ្ឋា ភិបាលជាតិនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបន្តរួមគ្នាជំរុញ​ កម្ពុជា​ឈានឆ្ពោះ ទៅកាន់​សង្គមមួយ ដែលមានភាពបៃតង ធន់នឹងអាកាសធាតុ សមភាព និងចីរភាពជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *