​ម្តាយនិងកូនដេញគោ ទៅឃ្វាលគោត្រឡប់ មកដល់ផ្ទះមិនឃើញ មនុស្សមកតាមសង្ស័យ ទៅរកឃើញ​លង់ទឹកស្លាប់ទាំង២នាក់

(ខេត្តបន្ទាយមានជ័យ)៖ ម្តាយនិងកូនដេញគោ ទៅឃ្វាលគោត្រឡប់ មកដល់ផ្ទះមិនឃើញ មនុស្សមកតាមសង្ស័យ ទៅរកឃើញលង់ ទឹកស្លាប់ទាំង២នាក់ រកសពឃើញនៅវេលា ម៉ោង៦និង៣០នាទី យប់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចគោកវល្លិ៍យាវ នៅខាងត្បូងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ  ឆ្ងាយពីភូមិជាង២គីឡូម៉ែត្រ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៍​មានឲ្យដឹងថា ជនរងគ្រោះជាម្តាយ ឈ្មោះអួន ស៊ីន ភេទស្រីអាយុ ៤៨ឆ្នាំនៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ និងកូនប្រុសឈ្មោះ តឿ តើយ អាយុ៩ឆ្នាំ ។

លោកអធិការបាន បន្តឲ្យដឹងទៀតថាតាម ការរៀបរាប់ពីបងប្អូន ជនរងគ្រោះឲ្យដឹងថានៅ មុនពេលកើតហេតុ ២នាក់ម្តាយនិងកូន បានដេញគោទៅ ឃ្វាលនៅចំណុចកើត ហេតុខាងលើលុះដល់ ល្ងាចមិនឃើញម្តាយ និងកូនវិលត្រឡប់ មកផ្ទះវិញ ឃើញតែគោ មកដល់ផ្ទះ បាត់ម្ចាស់ក្រុមគ្រួសារ សង្ស័យបាននាំគ្នាទៅ រកកន្លែងឃ្វាល គោស្រាប់ ប្រទះឃើញស្បែក ជើងនិងធុងដាក់ ត្រីនៅលើខ្នងស្រះ ក៏នាំគ្នាចុះរាវរកក្នុងទឹក ស្រះដែលមានជម្រៅ ទឹកប្រហែល២,៥០ម៉ែត្រ ប្រទះឃើញសពម្តាយ  រួចហើយបាន ស្រង់យកមកលើគោក បន្ទាប់មកក៏នាំគ្នា រាវរកកូនបន្តក៏ប្រទះ ឃើញសពកូនបន្តទៀត ក្រុមគ្រួសារបាន ដឹកសពយកមកផ្ទះ។

ស្របនោះដែរកម្លាំង នគរបាលជំនាញ បច្ចេកទេសវិទ្យសាស្ត្រ និងកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំជប់វាវី សហការជាមួយ គ្រូពេទ្យឃុំ អាជ្ញាមូលដ្ឋានភូមិ ឃុំ ចុះពិនិត្យពីស្ថានភាព សពបានធ្វើការសន្និដ្ឋាន ថាសពស្លាប់កមពីមូល ហេតុកូនចុះទៅ រកត្រីលង់ទឹកម្តាយចុះ ទៅជួយស្រង់ក៏លង់ ស្លាប់ទាំង២នាក់តែ ម្តងគ្មានទាក់ទិននិង ករណីឃាតកម្មនោះឡើយ។

សពជនរងគ្រោះ ក្រោយពីពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វ់បុណ្យតាម ប្រពៃណី៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *